The Goal ចេញផ្សាយនៅថ្ងៃណនេះបានឲ្យដឹងថា គ្រូបង្វឹកបណ្តោះអាសន្ន ក្រុមជម្រើសជាតិអង់គ្លេសលោក Lee Carsley បានសម្រេចចិត្តដកឈ្មោះ កីឡាករសំខាន់ៗមួយចំនួន ចេញពីបញ្ជីជម្រើសជាតិដោយសារ បញ្ហារបួសហើយក្នុងនោះក៏រួមទាំង Harry Kane ផងដែរ។
កីឡាករទាំងនោះត្រូវបានដកចេញ ក្នុងពេលដែលអង់គ្លេសនឹងត្រូវប្រកួតចំនួន២ ក្នុងពានរង្វាន់ក្របខណ្ឌ The Nation League ។ កីឡាករទាំងនោះរួមមានទាំង Jack Grealish, Phil Foden, Cole Palmer និង Levi Colwill ផងដែរ។
ពាក់ព័ន្ធទៅនឹងរឿងនេះ Kane បានចេញមកប្រតិកម្មទៅនឹងអ្វីដែលជាតិកនិក របស់គ្រូបង្វឹកជម្រើសជាតិបណ្តោះអាសន្នរូបនេះ ដោយលើកឡើងថា៖ក្រុមជម្រើសជាតិ គឺជាអ្វីៗដែលមានអទិភាព ជាងគេបំផុតសម្រាប់គាត់។
ឆ្លើយតបទៅនឹងមតិរបស់ Kane លោក Lee បានពោលថា៖ខ្ញុំនឹងត្រូវតែ ដោះស្រាយបញ្ហាចំពោះមុខ។ វាគឺជាគំនិតរបស់គាត់ហើយយើងនឹង ត្រូវតែសម្រេចចិត្តជាពិសេសសម្រាប់ខែវិច្ចិកានេះ៕
ប្រែសម្រួល៖ ស៊ុន លី