លោក Larry Tesler គឺជាអ្នកវិទ្យាសាស្ត្រកុំព្យូទ័រ ដែលបង្កើតទម្រង់កាត់ «Cut, Copy & Paste» ហើយលោកបាន ទទួលមរណភាព រួចទៅហើយនៅអាយុ ៧៤ ឆ្នាំកាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ២០២០ ប៉ុន្តែលោកត្រូវ បានគេស្គាល់ថា គឺជាអ្នកបង្កើតមុខងារ Cut, Copy និង Paste ដំបូងគេបង្អស់ ហើយបានបន្សល់ ដល់អ្នកប្រើប្រាស់ មកដល់សព្វថ្ងៃនេះ។
លោក Larry Tesler ដែលបានកើតនៅឆ្នាំ ១៩៤៥ ក្នុងទីក្រុង New York ប្រទេសសហរដ្ឋអាមេរិក។ លោក Larry Tesler បានផ្ដើមធ្វើការក្នុងតំបន់ Silicon Valley នៅអំឡុងដើមឆ្នាំ១៩៦០។ លោក គឺជាអ្នកវិទ្យាសាស្ត្រកុំព្យូទ័រ ដ៏ល្បីល្បាញ មួយដែលធ្លាប់ប្រឡូកការងារនៅក្រុមហ៊ុនធំៗជាច្រើននៅអាមេរិកដូចជា Xerox PARC, Apple, Amazon, និង Yahooជាដើម។ លោក ជាអ្នកក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដែលបានសិក្សាមុខ ជំនាញវិទ្យាសាស្ត្រ កុំព្យូទ័រនៅសាកលវិទ្យាល័យ Standford ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា។
នៅឆ្នាំ ១៩៧៣ លោកបានចូលបម្រើការនៅស្ថាប័ន PARC ហើយជាពេល ដែលលោកបានអភិវឌ្ឍនូវមុខងារ Cut, Copy និង Paste រហូតដល់ Concept មួយនេះ ត្រូវបានដាក់ឲ្យប្រើប្រាស់ ជាបន្តបន្ទាប់ទាំងលើកម្មវិធីសរសេរ Text Editor ក៏ដូចជាដំណើរការលើប្រព័ន្ធកុំព្យូទ័រទាំងមូល។
លោកក៏ធ្លាប់ជាអតីតបុគ្គលិក បម្រើការឲ្យ Apple ផងដែរ ដោយកាលពីឆ្នាំ ១៩៩៧ បានទៅចូលរួមអភិវឌ្ឍលើ ផលិតផលមួយចំនួនមានដូចជា Macintosh, QuickTime, Lisa និង Newton Tablet ហើយពេលនោះក៏មានមុខងារ Copy&Paste ដាក់ដំំណើរការស្រាប់លើកុំព្យូទ័រទាំងនោះដូចគ្នា។
ក្រុមហ៊ុន Xerox នៅសហរដ្ឋអាមេរិក គឺជាកន្លែង ដែលលោក Tesler បានចំណាយពេលមួយផ្នែក នៃអាជីពរបស់គាត់ ក៏បានសម្តែងការគោរពចំពោះគាត់ក្នុងថ្ងៃមរណៈភាពនេះផងដែរ។ ក្រុមហ៊ុននេះបានសរសេរលើបណ្តាញសង្គម Tweeter របស់ខ្លួនថា៖ “ យើងសូមគោរពចំ ពោះអ្នកច្នៃប្រឌិតកម្មវិធី Cut, Copy & Past ហើយនឹងមានជាច្រើនទៀត គឺជាអតីតអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន Xerox លោក Larry Tesler ការធ្វើការងាររបស់មនុស្សកាន់ តែងាយស្រួលដូចសព្វ ថ្ងៃដោយសារគំនិតបដិវត្តរបស់គាត់មួយនេះ” ។
បើរំលឹកពីស្នាដៃការងារសំខាន់ៗជាច្រើនរបស់លោក ក្រៅពីជាបុគ្គលសំខាន់ នៅក្រុមហ៊ុន Apple ដែលបានដើរ តួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍផលិតផល ការងារនៅមន្ទីរពិសោធន៍ AI របស់ស្ទែនហ្វដ រួមទាំងមានស្នាដៃជាច្រើន រហូតបានក្លាយទៅជាឥស្សរជនគួរឱ្យចាប់អារម្មណ៍មួយ នៅក្នុងប្រវត្តិសាស្ត្រកុំព្យូទ័រ តាំងពីជំនាន់មុន រហូតបច្ចុប្បន្ន។
ហើយស្នាដៃដែលធ្វើឱ្យគ្រប់គ្នាចងចាំមិនភ្លេចនោះ គឺស្នាដៃ បង្កើតមុខងារ Copy Paste និង Cut លើគំព្យូរទ័រ ដោយមុខងារនេះត្រូវបានតំឡើងដំបូងគេនៅលើ software របស់ក្រុមហ៊ុន Apple ទៅលើ Lisa computer ក្នុងឆ្នាំ ១៩៨៣ និងក្រោយៗមកទើបមានការ ចែកចាយទៅលើគ្រប់ប្រភេទ តាំងពីពេលនោះមក។
តែជារឿងគួរឱ្យសោកស្តាយ កន្លងមកយូរឆ្នាំ ក្រោយមកលោក Tesler ត្រូវបានមជ្ឈមណ្ឌលស្រាវជ្រាវ Xerox Palo Alto (PARC) ដែលជាអង្គភាពលោកធ្វើការចុងក្រោយបង្អស់ ប្រកាសថា លោកបានទទួលមរណភាព ហើយនៅថ្ងៃចន្ទទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២០ ក្នុងអាយុ ៧៤ឆ្នាំ ដែលនេះគឺជាការសោកស្ដាយនូវឥស្សរជន ដ៏មានទេពកោសល្យមួយរូប នៅក្នុងប្រវត្តិសាស្ត្រកុំព្យូទ័រ។