បច្ចេកវិទ្យា

ការដំឡើង Telegram កើនឡើងនៅប្រទេសកូរ៉េ អាចមានការភ័យខ្លាច នៃការចាប់ពិរុទ្ធរដ្ឋ ក្រោមច្បាប់អាជ្ញាសឹក

xinhua

កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Korea Times បានប្រាប់ឲ្យដឹងថា ការដំឡើងថ្មីនៃកម្មវិធីផ្ញើសារជាសកល Telegram បានកើនឡើងក្នុងប្រទេសកូរ៉េ ដោយមានទិន្នន័យ បានបង្ហាញ កាលពីថ្ងៃអង្គារ ខណៈការព្រួយបារម្ភបានផ្ទុះឡើងជុំវិញ ការត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយ អាចកើតមានបន្ទាប់ពីច្បាប់អាជ្ញាសឹក។

នេះបើតាមទិន្នន័យ ដែលចងក្រងដោយអ្នកតាមដានឧស្សាហកម្ម IGAWorksបាននិយាយថា ចំនួននៃការដំឡើង Telegram ថ្មីបានកើនឡើងដល់ ៤០,៥៧៦ ករណីកាលពីថ្ងៃអង្គារសប្តាហ៍មុន ជាថ្ងៃដែលប្រធានាធិបតី Yoon Suk Yeol ប្រកាសច្បាប់អាជ្ញាសឹក ដែលគ្រាន់តែឲ្យវាផ្លាស់ប្តូរដោយរដ្ឋសភាក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ។

ចំនួនសរុប គឺច្រើនជាងបួនដង នៃការដំឡើងថ្មី ៩,០១៦ បានបង្ហោះកាលពីថ្ងៃមុន ។ ទិន្នន័យក៏បានបង្ហាញថា Telegram ជាកម្មវិធីផ្ញើសារតាមទូរស័ព្ទ ដែលបានទាញយកច្រើនបំផុត ក្នុងប្រទេសពីថ្ងៃអង្គារដល់ថ្ងៃសុក្រសប្តាហ៍មុន ។

កាលពីខែមុន Telegram ជាប់ចំណាត់ថ្នាក់ទី ៤ ក្នុងបញ្ជីអ្នកនាំសារទូរស័ព្ទ ដែលបានទាញយកថ្មីៗនៅទីនេះ ខណៈ Line ជាអ្នកនាំសារដែលត្រូវបានបង្កើតឡើង ដោយប្រតិបត្តិករវិបផតថលអ៊ីនធើណេតកូរ៉េ Naver ស្ថិតនៅលំដាប់កំពូល ។

អ្នកប្រើប្រាស់អ៊ីនធើណេតជាច្រើន បានសម្តែងការព្រួយបារម្ភអំពីការបិទកម្មវិធី ផ្ញើសារក្នុងស្រុកដូចជា KakaoTalk ឬការចាប់ពិរុទ្ធលើវេទិកាបែបនេះក្រោមច្បាប់អាជ្ញាសឹក ។ ពួកគេបានទាញយកកម្មវិធី Telegram ជាជម្រើសមួយ ៕

Most Popular

To Top