The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបអ៊ីតាលី Napoli បានធ្វើការបង្កើនការងារ ដើម្បីសុំធ្វើការចរចា គួរឲ្យភ្ញាក់ផ្អើលមួយជាមួយនឹងកីឡាករ Cesare Casadei ដែលបច្ចុប្បន្នកំពុងលេង ឲ្យក្លឹបតោខៀវ Chelsea។
ការចរចាដែលធ្វើឡើង ដើម្បីអាចផ្ទេរកីឡាកររូបនេះ ឲ្យបានយ៉ាងហោចណាស់នៅក្នុងខែមករា ខាងមុខនេះខណៈដែល Casadei ទើបតែបានចូលរួមជាមួយនឹងក្លឹប Chelsea កាលពីឆ្នាំ២០២២មកប៉ុណ្ណោះពីក្លឹបអ៊ីតាលី Inter Milan ។
ព័ត៌មាននៃការវិលត្រឡប់ ទៅកាន់ប្រទេសអ៊ីតាលីនេះ បន្ទាប់ពីរដូវកាលថ្មីដែលកីឡាករហាក់ ដូចជាមិនអាចបង្ហាញទំរង់លេងបានល្អជូនក្លឹប Chelsea ហើយមានដំណឹងថាកីឡាករក៏មាន បំណងចង់ចាកចេញដូចគ្នាផងដែរ ។
រដូវកាលនេះកីឡាកររូបនេះអាចបង្ហាញខ្លួន បានត្រឹមតែនៅពានរង្វាន់ Conference League និង Carabao Cup ប៉ុណ្ណោះ ខណៈដែលកាលពីរដូវកាលមុន អាចបង្ហាញខ្លួននៅលីគកំពូលអង់គ្លេសបាន១១ដងដែរ៕
ប្រែសម្រួល៖ស៊ុនលី