កីឡា

Chelsea ចាប់ផ្តើមចំណាប់ អារម្មណ៍ជាមួយ នឹងយុវជនឆ្នើមម្នាក់ កំពុងលេងឲ្យ Sporting CPនៅរដូវក្តៅខាងមុខ

AFP

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបតោខៀវ Chelsea កំពុងសម្លឹងមើលអំពីលទ្ធភាព ក្នុងការផ្ទេរកីឡាករយុវជនឆ្នើមម្នាក់ ដែលកំពុងលេងឲ្យក្លឹប Sporting CP នៅរដូវក្តៅខាងមុខនេះ។

កីឡាករ Dario Essugo បានក្លាយទៅជាគោលដៅដ៏មាន សក្តានុពលរបស់ក្លឹបធំៗនៅអឺរ៉ុបជាពិសេសតោខៀវ Chelsea តែម្តងហើយជឿជាក់ថា តម្លៃខ្លួនរបស់កីឡាករអាចមាន ប្រហែលជា២០លានផោន ។

បច្ចុប្បន្ន Chelsea កំពុងជួបបញ្ហាកីឡាករ ដោយសារតែកីឡាករមួយចំនួន បានចាកចេញហើយមួយចំនួនទៀត រងរបួសដូចជា Ben Chiwell, Axel Disasi និង Joao Felix បានចាកចេញ ។

កីឡាករខ្សែបម្រើ Dario Essugo រូបនេះមានវ័យ ទើបតែ១៩ឆ្នាំត្រូវបាន Chelsea ចាត់ទុកថា ជាដំណោះស្រាយដ៏ល្អបំផុត សម្រាប់បញ្ហាក្នុងតំបន់បម្រើ ប្រយុទ្ធកណ្តាលនៅពេលនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top