ហ្វីលីពីន ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ភូមិមួយក្នុងតំបន់រដ្ឋធានី នៃប្រទេសហ្វីលីពីន ដែលមានប្រជាជនរស់ នៅយ៉ាងក្រាស់ ក្រែលដែរ បានបើកការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម ដោយផ្តល់ប្រាក់រង្វាន់ ដល់ប្រជាជនណា ដែលបានចាប់បានសត្វមូស ទោះបីស្លាប់ ឬរស់ក៏ដោយ ក៏ផ្តល់អំណោយឲ្យ។
យុទ្ធសាស្ត្រមិនធម្មតា ត្រូវបានអនុម័តដោយភូមិ Addition Hills ទីក្រុង Mandaluyong កាលពីថ្ងៃពុធ ឆ្លុះបញ្ចាំងពីការព្រួយបារម្ភកាន់តែខ្លាំងឡើង បន្ទាប់ពីទីក្រុង Quezon ក្បែរនោះបានប្រកាសពីការផ្ទុះឡើង នៃជំងឺដែលបណ្តាលមកពីមូសកាលពីចុងសប្តាហ៍ ។ តំបន់ចំនួន ៨ បន្ថែមទៀតបានរាយការណ៍ថា មានការកើនឡើងនៅក្នុងករណី នៃការឆ្លងមេរោគអាចបណ្តាលឲ្យស្លាប់ ។
នេះបើយោង តាមស្ថិតិរបស់ក្រសួងសុខាភិបាលបាននិយថា យ៉ាងហោចណាស់ មានករណីគ្រុនឈាមចំនួន ២៨,២៣៤ ត្រូវបានកត់ត្រា ក្នុងប្រទេសហ្វីលីពីនឆ្នាំនេះ រហូតដល់ថ្ងៃទី ១ ខែកុម្ភៈមានការកើនឡើង ៤០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ទីក្រុង Quezon បានប្រកាសពីការផ្ទុះជំងឺគ្រុនឈាម កាលពីថ្ងៃសៅរ៍ បន្ទាប់ពីការស្លាប់នៅឆ្នាំនេះ បានឈានដល់មនុស្ស ១០ នាក់ ភាគច្រើនជាកុមារ ក្នុងចំណោមអ្នកស្រុកដែលឆ្លងមេរោគចំនួន ១,៧៦៩ ។
ភូមិក្នុងទីក្រុងមានប្រជាជនជាង ១០០,000 នាក់រស់នៅក្នុងសង្កាត់មានមនុស្សកកកុញ និងអគារខុនដូលំនៅដ្ឋាន Addition Hills បានធ្វើការសម្អាត ការបិទប្រឡាយ និងយុទ្ធនាការ អនាម័យដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺគ្រុនឈាម ។ ប៉ុន្តែនៅពេលករណី បានកើនឡើងដល់ ៤២ នៅឆ្នាំនេះ ហើយសិស្សវ័យក្មេង ២នាក់បានស្លាប់ មេដឹកនាំភូមិ Carlito Cernal បានសម្រេចចិត្តបង្កើនការប្រយុទ្ធ៕
