ចិន៖ នេះបើយោងតាមបុគ្គលិក នៃក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់ចិន បាននិយាយថា ម្ចាស់ TikTok ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន ByteDance កំពុងរៀបចំរចនាសម្ព័ន្ធផ្នែកបញ្ញាសិប្បនិមិត្ត (AI) របស់ខ្លួនឡើងវិញ បន្ទាប់ពីបានជួលអ្នកជំនាញពីក្រុមហ៊ុន បច្ចេកវិទ្យាយក្សអាមេរិក Google ដើម្បីដឹកនាំការស្រាវជ្រាវមូលដ្ឋានមួយ នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ Korea Times ។
លោក Wu នឹងរាយការណ៍ដោយផ្ទាល់ ទៅនាយកប្រតិបត្តិក្រុមហ៊ុន Liang Rubo ថា នាយកដ្ឋានគ្រាប់ពូជរបស់ក្រុមហ៊ុន ByteDance បានបង្កើតឡើងនៅដើមឆ្នាំ ២០២៣ បន្ទាប់ពីជោគជ័យនៃ ChatGPT របស់ OpenAI បានជ្រើសរើសលោក Wu Yonghui ជា “Google Fellow” ដែលធ្វើការនៅក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់អាមេរិកអស់រយៈពេល ១៧ ឆ្នាំ ជាជំនួសឲ្យការរាយការណ៍ ទៅកាន់ប្រធាន Seed លោក Zhu Wenjia ។
នេះបើយោងតាមបុគ្គលិក ByteDance មានសិទ្ធិប្រើប្រាស់ប្រព័ន្ធ រាយការណ៍ផ្ទៃក្នុងថា ទន្ទឹមនឹងនេះដែរ អ្នកដឹកនាំក្រុមជាច្រើន ក្នុងនោះលោក Seed ធ្លាប់រាយការណ៍ទៅលោក Zhu ឥឡូវនេះរាយការណ៍ទៅ Wu រួមទាំង Li Hang ប្រធានផ្នែកស្រាវជ្រាវ និងជានាយកនៃ AI Lab និង Xiang Liang ទទួលបន្ទុកលើការរៀនតាមម៉ាស៊ីន ដែលបានដឹកនាំការអភិវឌ្ឍន៍ គំរូភាសាធំ Doubao របស់ក្រុមហ៊ុន។
នេះបើយោងតាម QuestMobile បានប្រាប់ថា ការផ្លាស់ប្តូរនេះបានកើតឡើង នៅពេល ByteDance ជា Unicorn ដ៏មានតម្លៃបំផុតរបស់ប្រទេសចិន ស្ថិតនៅក្រោមសម្ពាធពី DeepSeek បានបង្កឲ្យមានភាពច្របូកច្របល់ទូទាំងប្រទេសចំពោះ AI ។ ក្នុងចន្លោះកម្មវិធីអ្នកប្រើប្រាស់ DeepSeek បានជំនួស Doubao ជា AI chatbot ដ៏ពេញនិយមបំផុតសម្រាប់អ្នកប្រើប្រាស់ចិន។ អ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃរបស់ DeepSeek បានវ៉ាដាច់ Doubao នៅចុងខែមករា ។
នេះបើយោង តាមកម្មវិធីតាមដានកម្មវិធី AI AIcpb.com ថា បន្ទាប់ពី DeepSeek បានបង្កើតភាពទាក់ទាញ នៅទូទាំងពិភពលោក សម្រាប់យុទ្ធសាស្ត្រប្រភព បើកចំហរបស់ខ្លួន ក៏ដូចជាការចំណាយទាប និងដំណើរការខ្ពស់ គេហទំព័រ និងកម្មវិធីរបស់វាបានទទួលការចូលមើលរួមគ្នាចំនួន ១០០ លានដង ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ ។ ចំណែកការប្រៀបធៀប វាត្រូវចំណាយពេល ChatGPT ២ខែ និង TikTok ៩ខែ ដើម្បីសម្រេចបាននូវកម្រិតនៃប្រជាប្រិយភាពនោះ ៕
