បច្ចេកវិទ្យា

មកស្គាល់សេដ្ឋី បច្ចេកវិទ្យាវ័យក្មេង អាយុមិនទាន់ចូលក្បាល ៣០ ផង មានលុយ​ ជាង ២ពាន់លានដុល្លារ

អាឡិចសាន់ដឺ វ៉ាង គឺជាសហស្ថាបនិក និងជាប្រធានប្រតិបត្តិ នៃក្រុមហ៊ុន Scale AI ។ លោកបានបង្កើត ក្រុមហ៊ុននេះនៅអាយុ ១៩ ឆ្នាំ ហើយបានធ្វើឱ្យក្រុមហ៊ុននេះ មានការរីកចម្រើន យ៉ាងឆាប់រហ័ស។

លោកវ៉ាងបានចាប់ផ្តើមសិក្សា នៅសាកលវិទ្យាល័យ ម៉ាសាឈូសេតស៍ អ៊ីនស្ទីទូត នៃបច្ចេកវិទ្យា (MIT) ដោយបន្តការសិក្សាផ្នែកគណិតសាស្ត្រ និងវិទ្យាសាស្ត្រកុំព្យូទ័រ ។ ទោះជាយ៉ាងណាក៏ដោយ លោកបានចាកចេញពី MIT ដើម្បីបង្កើត Scale AI ហើយបានប្រែក្លាយវាជាក្រុមហ៊ុន ដ៏មានឥទ្ធិពលនៅក្នុងវិស័យ AI។

Scale AI គឺជាក្រុមហ៊ុនដែលផ្តល់ ទិន្នន័យ សម្រាប់ការបង្រៀន ម៉ាស៊ីន Learning Machines។ ក្រុមហ៊ុននេះបានបម្រើ អតិថិជនដ៏ល្បីល្បាញ ដូចជា General Motors, OpenAI, និង Uber។ Scale AI មានតួនាទីសំខាន់ក្នុងការបង្កើន សមត្ថភាពរបស់ម៉ាស៊ីន សិក្សាដោយផ្តល់ ទិន្នន័យដែលត្រូវការ សម្រាប់ការបង្រៀន ម៉ាស៊ីនទាំងនេះ។

លោកវ៉ាង ត្រូវបានគេស្គាល់ថាជាអ្នកមាន ដែលបង្កើតទ្រព្យសម្បត្តិដោយខ្លួនឯង ដែលក្មេងជាងគេបំផុតនៅលើពិភពលោក ហើយត្រូវបានចុះផ្សាយក្នុងសារព័ត៌មានល្បីៗដូចជា Forbes និង Time។

Most Popular

To Top