អ្នកចាត់ការរបស់ក្រុមតោខៀវ Chelsea លោក Enzo Maresca មិនដែលមានចិត្តសង្ស័យ ឬមិនទុកចិត្តពីសមត្ថភាពរបស់ Cole នោះទេ ដ្បិតអីគេជាកីឡាករម្នាក់ ដែលអាចជួយក្រុមបានច្រើន ណាស់ក្នុងរដូវកាលនេះ។
អ្នកចាត់ការខាងលើ បានធ្វើការស្ងើចសរសើរ ចំពោះសមត្ថភាពកូនក្រុមរបស់ខ្លួន ក្រោយពេលមាន ការចាក់សួរពីអ្នកកាសែតពីចំណាប់អារម្មណ៍ ចំពោះសមត្ថភាពរបស់ Cole Palmer ។ ក្រោយការសាកសួរលោក បានឆ្លើយតបបែបនេះថា លោកមិនដែលមានចិត្តសង្ស័យ ឬមានក្ដីបារម្ភពី Cole ឡើយ ក្នុងរដូវកាលនេះគេបានជួយ ក្រុមច្រើនណាស់ ដ្បិតថាវាស្ថិតក្នុងស្ថានភាពរាងលំបាកបន្តិចមែន សម្រាប់ Cole ព្រោះអីដូចដែលបានឃើញស្រាប់ ស្ទើរតែគ្រប់កន្លែង នៅលើទីលាន Cole បានជួយគ្រប់យ៉ាង ។

លោកបន្ថែមថា គ្រាប់យ៉ាងគឺពឹងផ្អែកនៅលើ Cole ច្រើនក្នុងក្រុម ដូច្នេះសម្រាប់លោក មិនដែលមានចិត្តបារម្ភណាមួយចំពោះការលេងរបស់ Cole ឡើយ។ សូមបញ្ជាក់ថា រដូវកាលនេះ Chelsea កំពុងតែប្រជែងយក Top 4 ដើម្បីបានលេង UEFA Champions League ប៉ុន្តែហាក់ស្ថិតក្នុងស្ថានភាព មួយលំបាក ព្រោះពេលនេះមាន៤៣ពិន្ទុស្ថិតនៅលេខ៧ និងមានក្រុមច្រើនកំពុងប្រជែងគ្នា និងមានពិន្ទុមិនសូវឃ្លាតគ្នានោះទេ ។
រដូវកាលនេះ Cole Palmer មានវ័យ២២ ឆ្នាំហើយ និងបានក្លាយជាកីឡាករ សំខាន់ក្នុងក្រុម តោខៀវ Chelsea ដោយចូលលេងបាន២៦ប្រកួតនៅ English Premier League ក្នុងចំណោម២៦ប្រកួតតែម្ដង ដោយក្នុងនោះរកបាន១៤គ្រាប់ផងដេរ៕
