ព័ត៌មានអន្តរជាតិ

ប្រទេសសិង្ហបុរី ចាប់ខ្លួនមនុស្ស ១៣ នាក់ ពីបទលក់ស៊ីមកាត ឲ្យឧក្រិដ្ឋជនឆបោក តាមអនឡាញ

VN Express

សិង្ហបុរី ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប៉ូលីសសិង្ហបុរីបានចាប់ខ្លួនជនសង្ស័យចំនួន ១៣ នាក់ រួមទាំងក្មេងអាយុ ១៧ ឆ្នាំផងដែរពីបទផ្តល់ស៊ីមកាតដល់ឧក្រិដ្ឋជន សម្រាប់សាច់ប្រាក់ ឬឥណទាន។

យោងតាមប៉ូលីសបានប្រាប់ថា ក្រុមឧក្រិដ្ឋជនបានប្រើប្រាស់កាតទាំងនេះ ដើម្បីទំនាក់ទំនងអនាមិកសម្រាប់សកម្មភាពខុសច្បាប់ដូចជាការឆបោក និងការខ្ចីប្រាក់ ដែលគ្មានអាជ្ញាប័ណ្ណ។

ការស៊ើបអង្កេតបឋម បានរកឃើញថា ជនសង្ស័យទាំង ១៣ នាក់ ត្រូវបានចាប់ខ្លួន ហាក់ដូចជាបានយកការផ្តល់ជូនសាច់ប្រាក់ ឬក្រេឌីតល្បែងអនឡាញ ជាថ្នូរនឹងការប្រគល់ស៊ីមកាតទៅឲ្យឧក្រិដ្ឋជន ។ ពួកគេត្រូវបានចោទប្រកាន់ថា បានប្រគល់ស៊ីមកាតពី ១០ ទៅ ៣០ ស៊ីមកាតក្នុងមួយដងៗ។

នៅក្រោមច្បាប់ថ្មីដែលចូលជាធរសិង្ហបុរី មាននៅថ្ងៃទី១ ខែមករា ពួកគេអាចនឹងត្រូវពិន័យជាប្រាក់រហូតដល់ ១០,000 ដុល្លារ សិង្ហបុរីស្មើនឹង ៧,៤៧០ ដុល្លារអាមេរិកជាប់ពន្ធនាគារ រហូតដល់ ៣ ឆ្នាំ ឬទាំងពីរប្រសិនបើត្រូវបានរកឃើញថាមានកំហុស៕

Most Popular

To Top