យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបមេឃខៀវ Man City កំពុងទទួលបានដំណឹងដ៏ល្អមួយ មកវិញបន្ទាប់ពីកីឡាករ Rodri បានធ្វើដំណើរមកចូលរួម ហ្វឹកហាត់ជាមួយក្រុមវិញហើយ។
របួសរយៈវែងបានធ្វើឲ្យកីឡាករ អេស្បាញរូបនេះស្ទើរតែសម្រាកព្យាបាល ពេញមួយរដូវកាលទៅហើយសម្រាប់ឆ្នាំនេះ ប៉ុន្តែយ៉ាងណាក្តីនៅថ្ងៃសុក្រ កន្លងមកនេះក្លឹបបាន ប្រកាសអំពីដំណឹងថា កីឡាករវ័យ២៨ឆ្នាំរូបនេះបាន វិលត្រឡប់មកចូលរួមហ្វឹកហាត
ឡើងវិញហើយ។
ម្ចាស់ពានរង្វាន់កីឡាករល្អបំផុត របស់ពិភពលោក Ballon d’Or 2024រូបនេះគឺជាកីឡាករដ៏សំខាន់ របស់ក្លឹបនៅពេលបច្ចុប្បន្ន ហើយទំរង់លេងរបស់ក្លឹប ក៏បានធ្លាក់ចុះខ្លាំងផងដែរក្រោយពេល ដែលគាត់បានសម្រាកប្រកួត ជាច្រើនកន្លងមកនេះ។
ជាក់ស្តែងឳកាសក្នុងការ ដណ្តើមពានរង្វាន់ Premier League កាន់តែខើចហើយជាពិសេស ក្រុមបានធ្លាក់ចេញពីពានរង្វាន់ Champions League និង FA Cup ផងដែរ៕
