ព័ត៌មានអន្តរជាតិ

ពលរដ្ឋវៀតណាម ក្នុងចំណោម ៧.០០០នាក់ ត្រូវបានគេជួយសង្គ្រោះ ពីបណ្តាញបោកប្រាស់ តាមអ៊ីនធើណេតនៅមីយ៉ាន់ម៉ា

RT News

វៀតណាម ៖ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេស លោក Pham Thu Hang បាននិយាយថា បច្ចុប្បន្ន អាជ្ញាធរមីយ៉ាន់ម៉ា កំពុងឃាត់ខ្លួនជនបរទេស ជាច្រើននាក់ រួមទាំងពលរដ្ឋវៀតណាមផងដែរ បន្ទាប់ពីមានការបង្ក្រាប លើប្រតិបត្តិការឆបោក តាមអ៊ីនធើណេត នៅតាមព្រំដែនថៃ និងមីយ៉ាន់ម៉ា យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

លោក Hang បាននិយាយ ក្នុងសន្និសីទ សារព័ត៌មាន របស់ក្រសួងកាលពីថ្ងៃព្រហស្បតិ៍ថា យើងនៅតែផ្ទៀងផ្ទាត់ ចំនួនពិតប្រាកដ ។ ក្រសួងកំពុងធ្វើការយ៉ាង ជិតស្និទ្ធជាមួយក្រសួងសន្តិសុខ សាធារណៈលើករណីនេះ ហើយបានណែនាំបេសកកម្មការទូត របស់វៀតណាមក្នុងប្រទេសថៃ និងមីយ៉ាន់ម៉ា ឲ្យសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការកំណត់អត្តសញ្ញាណ បុគ្គលត្រូវបានជួយសង្គ្រោះ និងអនុវត្តវិធានការ ការពារពលរដ្ឋចាំបាច់។

យោងតាមអ្នកនាំពាក្យបានបន្តក់ទិន នឹងកិច្ចសហប្រតិបត្តិការ របស់វៀតណាមជាមួយប្រទេសជិតខាង ក្នុងការប្រយុទ្ធប្រឆាំងនឹងបណ្តាញ បោកប្រាស់តាមខ្សែបន្ទាត់ព្រំដែនរួមនោះ អាជ្ញាធរវៀតណាមបាននិងកំពុងសហការ ជាមួយសមភាគីដើម្បីស៊ើបអង្កេត និងកាត់ទោសពលរដ្ឋវៀតណាម ដែលពាក់ព័ន្ធនឹងសកម្មភាព ឧក្រិដ្ឋកម្មនៅបរទេសស្រប តាមច្បាប់ នៃប្រទេសទាំងពីរវៀតណាម និងប្រទេសម្ចាស់ផ្ទះ។

យើងជឿជាក់ថារាល់ការបំពានច្បាប់ ត្រូវតែដោះស្រាយស្របតាមច្បាប់។ អាជ្ញាធរវៀតណាមបាន នឹងកំពុងបន្តតាមដានស្ថានការណ៍យ៉ាងដិតដល់ ដោយធានានូវវិធានការការពារ កុងស៊ុលចាំបាច់ និងទាន់ពេលវេលាសម្រាប់ពលរដ្ឋវៀតណាម ដែលរងគ្រោះនៅក្នុងករណីបែបនេះ ៕

Most Popular

To Top