កីឡា

ប្រធានក្លឹបប្រេស៊ីល មួយសង្ឃឹមចរចាកីឡាករ CR7 ដើម្បីចូលរួមក្លឹប ក្រោយចាកចេញ Al Nassr

afp

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹប Paulistaនៃលីគកំពូលប្រេស៊ីលក្រោមការ ដឹកនាំរបស់ប្រធានក្លឹប ជនជាតិប៉ទុយហ្គាល់លោក Alex Bourgeois បានអះអាងថាគាត់នឹងព្យាយាម ក្នុងការបញ្ចុះបញ្ចូលឲ្យកីឡាករ CR7 ដើម្បីអាចចូលរួមជាមួយ នឹងក្លឹបរបស់ខ្លួនឲ្យបាន។

កន្លងមកក្លឹប Paulista បានព្យាយាមក្នុងការចរចា យកកីឡាករល្បីៗឈ្មោះនៅលីគកំពូលអឺរ៉ុប ដែលមានវ័យចំណាស់មកចូលរួមក្លឹប ជាច្រើនមកហើយដូចជាកីឡាករ Radamel Falcao និងកីឡាករ Nani ជាដើមហើយពេលនេះជឿជាក់ថា ក្លឹបក៏នឹងរៀបចំផែនការចរចាកីឡាករ Cristiano Ronaldo ផងដែរ។

ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាន CNN លោក Bourgeois បានបញ្ជាក់ថា៖ ការបង្កើនកម្លាំងនិងដើម្បីធ្វើឲ្យរឹងមាំ នៃសហគមកីឡាករសញ្ជាតិប៉ទុយហ្គាល់ នៅក្នុងប្រទេសប្រេស៊ីលនោះវា គឺជារឿងចាំបាច់ដែលត្រូវតែធ្វើសម្រាប់នាំយក កីឡាករដ៏មានកេរ្ត៍ឈ្មោះដូចជា CR7 មកចូលរួមក្លឹប។

គួរឲ្យដឹងដែរថាមកទល់ ពេលនេះកុងត្រារបស់ CR7 ដែលមានវ័យ៤០ឆ្នាំទៅហើយនោះ នៅសេសសល់តែប៉ុន្មានខែទៀត ប៉ុណ្ណោះជាមួយនឹងក្លឹប Al Nassr ប៉ុន្តែជឿជាក់ថាក្លឹបកំពុងចរចា កុងត្រាថ្មីដែលអាចឲ្យគាត់ នៅតែបន្តរកចំណូលបានទៅដល់ ១៨៣លានអឺរ៉ូ ក្នុងមួយឆ្នាំនៅឡើយ៕

Most Popular

To Top