The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD នឹងអាចពិចារណាក្នុងការទិញយកកីឡាករ Jean Phillipe ដែលកំពុងលេងឲ្យក្លឹប Crystal Palace ប្រសិនបើមិនអាចចរចា យកបានកីឡាករ Viktor Gyokeresបានទេនោះ។
ប្រភពដដែល បានសរសេរទៀតថា កីឡាករខ្សែប្រយុទ្ធបារាំងរូបនេះ បានក្លាយទៅជាជម្រើសដ៏ល្អបំផុត សម្រាប់ក្លឹបនៅពេលនេះខណៈដែល Man UTD កំពុងព្យាយាមធ្វើការកែប្រែ ទំរង់ប្រយុទ្ធរបស់ក្រុមជាពិសេស នៅក្នុងលីគកំពូលអង់គ្លេស។
គួរឲ្យដឹងដែរថា Viktor Gyokeresគឺជាកីឡាករគោលដៅ សំខាន់បំផុតរបស់ក្លឹប Man UTD ក្រោមការដឹកនាំរបស់លោក Ruben Amorim ជាយូរមកហើយ ប៉ុន្តែបញ្ហាត្រង់ថា កីឡាករខ្សែប្រយុទ្ធស៊ុយអែត រូបនេះនៅមិន ទាន់បានសម្រេចចិត្ត ហើយនិង ត្រូវជួបបញ្ហាឯកសារ ជាច្រើនផ្សេងទៀតផង៕
ប្រែសម្រួល៖ស៊ុនលី
