ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ហេង គីមជី កាលពីពេលថ្មីៗនេះ បានឧបត្ថមថវិកា ចំនួន១០០០ដុល្លារអាមេរិក តាមរយៈសមាគមមូលនិធិមនុស្សធម៍ដើម្បីសង្គម សម្រាប់ទិញសម្ភារៈចែកជូនក្មេងៗនៅតំបន់វាលចាក់សំរាម ក្រុងប៉ោយប៉ែត។
សម្ភារៈ ដែលនឹងទិញរួមមាន ស្បែកជើងចំនួន ១០០គូ និងកាតាបសម្រាប់កុមារចំនួន ១០០កាតាប ដេីម្បីចែកជូនដល់កុមារ ជាកូនៗកំព្រា ដែលរស់នៅតំបន់វាលចាក់សំរាម ស្ថិតនៅក្រុងប៉ោយប៉ែត៕






