កូរ៉េខាងត្បូង៖នេះយោងតាមការចេញផ្សាយពីគេហទំព័រ koreajoongangdaily បានប្រាប់ឲ្យដឹងថា មនុស្សយន្ត Atlas ដែលជាមនុស្សយន្តដើរដោយថាមពល AI ពីក្រុមហ៊ុន Boston Dynamics គាំទ្រដោយក្រុមហ៊ុន Hyundai Motor គ្រោងនឹងចាប់ផ្តើមដំណើរការសាកល្បងនៅរោងចក្រផលិតរថយន្តនៅចុងឆ្នាំនេះ។
ក្រុមហ៊ុន Boston Dynamics ថ្មីៗនេះបានបង្ហោះវីដេអូមួយនៅលើ YouTube បង្ហាញពីមនុស្សយន្តAtlas កំពុងត្រូវបានបណ្តុះបណ្តាលជាមួយ AI ជាកន្លែងដែលវាកំពុងរៀន ដើម្បីអនុវត្តកិច្ចការមូលដ្ឋាន ដូចជាការលើក យក និងដាក់គ្រឿងបន្លាស់ ហើយបន្ទាប់មកធ្វើកិច្ចការទាំងនេះម្តងទៀត។
ជាពិសេស មនុស្សយន្ត Atlas កំពុងត្រូវបានបណ្តុះបណ្តាលឲ្យប្រើឧបករណ៍ចាប់សញ្ញាកាមេរ៉ារបស់វាសម្រាប់ការតម្រៀប ដំណើរការដែលរៀបចំគ្រឿងបន្លាស់រថយន្តរាប់ពាន់គ្រឿងតាមលំដាប់ជាក់លាក់ត្រូវការសម្រាប់ការផលិតរថយន្ត ធានាថា យានយន្តអាចប្រមូលផ្តុំបានលឿន និងត្រឹមត្រូវ។
លោក Andres Valenzuela វិស្វករមនុស្សយន្តនៅ Boston Dynamics បាននិយាយលើវីដេអូថា សម្រាប់កិច្ចការ យើងបានផ្តល់ឲ្យមនុស្សយន្ត Atlas នូវការពិពណ៌នាជាមូលដ្ឋាននៃស្ថានភាពចុងបញ្ចប់ដែលយើងចង់បាន ដូច្នេះយើងមានផលិតផលនេះ ចាំបាច់ត្រូវបំពេញដោយគម្របម៉ាស៊ីនតាមលំដាប់ជាក់លាក់” ។
មនុស្សយន្ត Atlas ក៏បានទទួលការពិពណ៌នាអំពីស្ថាបត្យកម្មកិច្ចការទាំងមូលដែលយើងបានផ្តល់ ហើយបន្ទាប់មកវារួមបញ្ចូលគ្នានូវធាតុទាំងពីរនោះ ដើម្បីអនុវត្តដំណើរការបន្តបន្ទាប់គ្នា។
ក្រុមហ៊ុន Hyundai បាននិយាយថា មនុស្សយន្ត Atlas ក៏កំពុងត្រូវបានបណ្តុះបណ្តាលដើម្បីបំពេញភារកិច្ចដោយជោគជ័យក្នុងទីងងឹត និងដើម្បីអភិវឌ្ឍសមត្ថភាពដើម្បីឆ្លើយតបទៅនឹងស្ថានភាពបន្ទាន់៕
