ការប្រកួតពានរង្វាន់ Europa League ជើងទី២យប់មិញនេះ រវាងក្រុម Man UTD ប៉ះជាមួយនឹង Real Sociedad យើងអាចរកឃើញអ្នកឡើង ទៅជុំបន្ទាប់ហើយ ។
Man UTD សម្រុកខ្លាំងស៊ុតចេញបានទៅដល់២៥លើក និងបញ្ចូលទីបាន៤គ្រាប់ ដោយក្នុងនោះមាន៣គ្រាប់ រកបានដោយប្រធានក្រុមកីឡាករ Bruno Fernandes ។
បញ្ចប់ការប្រកួតទាំងពីរជើង Man UTD យកឈ្នះ Real Sociedad ក្នុងលទ្ធផល៥ទល់នឹង២ត្រូវឡើងទៅវគ្គ៨ក្រុមចុងក្រោយ។
យប់មិញនេះ Bruno ធ្វើបាន៣គ្រាប់ម្នាក់ឯង ដោយក្នុងនោះ២គ្រាប់ជាបាល់១១ម៉ែត្រ ធ្វើបាននៅនាទីទី១៦ម្តង និង៥០ម្តងនិងស៊ុតបញ្ចូលទីមួយគ្រាប់ទៀត នៅនាទីទី៨៧៕
ប្រែសម្រួល៖ស៊ុនលី
