កីឡា

ស្រុកពញាឮ ដណ្តើមមេដាយមាស ២ គ្រឿង ប្រភេទកីឡា អត្តពលកម្ម នៃការប្រកួតកីឡា សិស្សបឋមសិក្សា ជ្រើសរើសជើងឯក ខេត្តកណ្តាលប្រចាំឆ្នាំ២០២៥

ខេត្តកណ្តាល ៖ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ក្រុមកីឡាស្រុកពញាឮ ដណ្តើមមេដាយមាស ២ គ្រឿងក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៤-២០២៥ នៅវិទ្យាល័យនៅក្រុងតាខ្មៅ ដើម្បីចម្រាញ់រកកីឡាករ -កីឡាការិនីវ័យក្មេងឆ្នើម ក្រោមការរៀបចំដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ។

លទ្ធផលអត្តពលកម្មថ្ងៃទី១៤ នេះគឺវិញ្ញាសារត់ល្បឿន ៦០ ម៉ែត្រកុមារា មេដាយមាសបានទៅលើ ស្រុកពញាឮ មេដាយប្រាក់បានទៅលើ ស្រុកកៀនស្វាយ និងមេដាយសំរិទ្ធ បានទៅលើ ស្រុកកណ្តាលស្ទឹង ។ វិញាសារត់ល្បឿន៦០ ម៉ែត្រកុមារី ៖មេដាយមាសបានទៅលើ ស្រុកកណ្តាលស្ទឹង មេដាយប្រាក់ បានទៅលើ ស្រុកពញាឮ និងមេដាយមាសបានទៅលើ ស្រុកអង្គស្នួល រីឯវិញាសាអត្តពលកម្មកុមារ ៖ មេដាយមាស បានទៅលើស្រុកពញាឮ មេដាយប្រាក់ បានទៅលើ ស្រុកកៀនស្វាយ និងមេដាយប្រាក់ បានទៅលើស្រុកកណ្តាលស្ទឹង ។

ការប្រកួតកីឡាសិស្សបឋម សិក្សាជ្រើសរើស ជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៤-២០២៥ គឺជាការប្រកួតមួយ ដើម្បីជ្រើសរើសកីឡាករ -កីឡាការិនី នៃប្រភេទកីឡាទាំង ៥ នេះ សម្រាប់ត្រៀមចូលរួមការប្រកួត កីឡាសិស្សសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកទូទំាងប្រទេស ។

ព្រឹត្តិការណ៍នេះចាប់ ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៥ យើងដាក់ឲ្យប្រកួតនូវកីឡា ចំនួន៥ប្រភេទ គឺបាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ និងអត្តពលកម្ម ចំណែកកីឡាជាច្រើនប្រភេទទៀត យើងកំពុងហ្វឹកហាត់ ពង្រឹងសមត្ថភាព ត្រៀមចូលរួមដូចជាកីឡាវាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និងតេក្វាន់ដូ ITF។

ចំពោះប្រភេទកីឡាបាល់ទះកុមារាមាន ៦ ក្រុមបែងចែកចេញ ២ ពូល និងប្រភេទកីឡាបាល់ទះកុមារាមាន ៤ ក្រុមប្រកួតលក្ខណៈវិលជុំ។ ទីតាំងប្រកួតប្រព្រឹត្តទៅនៅវិទ្យាល័យហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ។ រីឯប្រភេទកីឡាបាល់ទាត់កុមារាមាន ៩ ក្រុមបែងចែកចេញ ២ ពូល និងប្រភេទកីឡាបាល់ទះកុមារាមាន ៣ ក្រុមប្រកួតលក្ខណៈវិលជុំទីតាំង ប្រកួតប្រព្រឹត្តទៅ នៅកីឡដ្ឋានខេត្តកណ្តាល ៕

Most Popular

To Top