ព័ត៌មានអន្តរជាតិ

តារា TikTok ប្រជាប្រិយភាពជនជាតិទួរគី បានទទួលមរណៈភាពក្នុងវ័យ ២៤ ឆ្នាំ ដោយសារជំងឺធាត់ពេក

The india Express

ទួរគី៖ សារព័ត៌មាន Turkiye Today បានរាយការណ៍ថា លោក Efecan Kultur ជាតារា TikTok ជនជាតិទួរគីដែលល្បីខាងបង្ហោះវីដេអូ Mukbang ពាក់ព័ន្ធនឹងការញ៉ាំច្រើនពេក បានទទួលមរណភាពក្នុងអាយុ ២៤ឆ្នាំ បន្ទាប់ពីមានផលវិបាកទាក់ទងនឹងការធាត់ ខណៈលោកបានសម្រាកព្យាបាល នៅមន្ទីរពេទ្យរយៈពេល ៣ ខែមុនការស្លាប់របស់លោកនៅថ្ងៃទី៧ មីនា ឆ្នាំ២០២៥ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express។

លោក Kultur ទទួលបានប្រជាប្រិយភាពនៅលើកម្មវិធី TikTok ជាមួយនឹងអ្នកតាមដានប្រហែល ១៥៥,០០០ តាមរយៈវីដេអូរបស់លោក ដែលលោកបានញ៉ាំអាហារ យ៉ាងច្រើនយ៉ាងឆាប់រហ័ស។ ទោះជាយ៉ាងណាក៏ដោយ ភាពធាត់ខ្លាំង នៅទីបំផុតបានបង្ខំឲ្យលោកឈប់ចាក់ផ្សាយ ខណៈលោកដេកលើគ្រែ ទទួលរងការពិបាកដកដង្ហើម និងបញ្ហាសុខភាពផ្សេងៗទៀត។

ការបង្ហោះ YouTube ចុងក្រោយរបស់លោកបានកើតឡើងប្រហែល ៨ ខែមុនពេលលោកស្លាប់ ខណៈវីដេអូ TikTok mukbang ចុងក្រោយរបស់លោកត្រូវបាន បង្ហោះកាលខែតុលាឆ្នាំមុន។ វីដេអូ TikTok ចុងក្រោយរបស់លោក Kultur បានទទួលស្គាល់ថាត្រូវកាត់បន្ថយការ ទទួលទានអំបិលរបស់លោក ដោយសារតែការព្រួយបារម្ភអំពីសុខភាព។

នៅខែធ្នូ សុខភាពរបស់លោក Kultur បានធ្លាក់ចុះយ៉ាងខ្លាំង តម្រូវឲ្យចូលសម្រាកនៅមន្ទីរពេទ្យ។ ភាពតានតឹងពីការប្រឈមមុខនឹងការញ៉ាំ របស់លោកបានបណ្តាលឲ្យ មានការចល័តមានកម្រិត និងផលវិបាកផ្នែកវេជ្ជសាស្ត្រធ្ងន់ធ្ងរជាច្រើន៕

Most Popular

To Top