បណ្តាតារាបង្ហាញម៉ូដ ស្រីស្អាតនានាប្រាកដជាស្គាល់ពាក្យថា គេងដើម្បីសម្រស់ឬគេងឲ្យស្រស់ស្អាត នេះហើយ ព្រោះការគេងលង់លក់នេះ និងជួយឲ្យស្បែក
ទាំងស្បែកមុខ និងស្បែកសព្វរាងកាយរបស់ស្រ្តី មើលទៅភ្លឺរលោងជានិច្ច។
ការអត់ងងុយ ឬមិនបានគេង សូម្បីត្រឹមត១យប់ក៏ដោយ ក៏នឹងបង្ហាញផលឲ្យឃើញយ៉ាងច្បាស់ថា ស្បែកមុខមានស្នាមជ្រីវជ្រួញនិងស្លេកស្លាំង។ ហើយប្រសិនអត់ងងុយលើសពីមួយយប់ ឬគេងមិនបានគ្រប់គ្រាន់នឹង ផ្តល់ផលឲ្យកែវភ្នែកមិនស្រស់ថ្លា ហើយស្បែកសព្វរាងកាយមើលទៅមិនស្រស់ថ្លា
គ្មានពន្លឺឡើយ។
ផ្ទុយទៅវិញស្បែករបស់អ្នក និងតឹងណែនរលើបរលោងផូរផង់ គ្មានស្នាមជ្រួញបានប្រសិនបើអ្នកបានគេងយ៉ាងលក់ស្កប់ស្កល់ គ្មានកង្វល់ផ្សេងៗមករំខានប្រមាណ ៧
ទៅ ៩ម៉ោងពេញ។
អ្នកគួរចងចាំថា ប្រសិនបើអ្នកបានគេង ៦ម៉ោង ចាត់ទុកថាល្អ តែពុំមែនជារូបមន្តរបស់ គេងដើម្បីសម្រស់ឡើយ ប៉ុន្តែបើគេងតិចជាង៦ម៉ោងចាត់ទុកថា ជាការបំផ្លាញសុខភាពរបស់ស្បែកដោយប្រយោលនិងប្រសិនបើអ្នកគេងច្រើនជាង៨ម៉ោង ក៏មិនល្អដែរព្រោះអុកស៊ីសែនក្នុងស្បែក នឹងអស់មិនជួយឲ្យស្បែកស្រស់ស្អាតទេ ដូច្នេះការគេងដែលសមស្រប សម្រាប់ឲ្យស្បែកស្រស់ស្អាត គឺក្នុងចន្លោះពី ៧ទៅ៨ម៉ោងក្នុងមួយថ្ងៃ។
