ទឹកឃ្មុំបើ ទោះបីជាផ្តល់ផលល្អ ចំពោះសុខភាពរបស់យើងក្តី ប៉ុន្តែយ៉ាងណាពេល យកមកបរិភោគ បើសិនយើងអនុវត្ត មិនបានត្រឹមត្រូវនឹង បង្កគ្រោះថ្នាក់ដល់សុខភាព ដែលស្មានមិនដល់។
ហេតុនេះនៅពេលទឹកឃ្មុំ មកបរិភោគយើងគប្បីប្រយ័ត្ន ប្រយែងដូចខាងក្រោមៈ
ប្រយ័ត្នទឹកក្តៅខ្លាំងៈ
ទឹកដែលយកមកឆុង ជាមួយទឹកឃ្មុំមិន គួរឲ្យក្តៅលើសពី ៤០ អង្សារសេទេ បើមិនដូច្នេះកម្តៅ និងបំផ្លាញអង់ហ្ស៊ីម វីតាមីន អាស៊ីដអាមីណូ និងសារជាតិអាហារដទៃទៀត នៅក្នុងទឹកឃ្មុំអស់ ដែលពេលនោះទឹកឃ្មុំ នឹងក្លាយជាទឹកធម្មតាទៅវិញ។
ទឹកឃ្មុំ និងតៅហ៊ូ តាមក្បួនតម្រាបុរាណចិន បានបញ្ជាក់ឲ្យដឹងថា ទឹកឃ្មុំជាអាហារធាតុក្តៅ ដែលផ្ទុយគ្នា ពីតៅហ៊ូជាធាតុត្រជាក់ ។
ហេតុនេះបើករណីបរិភោគ ក្តៅលាយគ្នា ជាមួយត្រជាក់ រាងកាយរបស់យើង មិនអាចសម្របខ្លួន ទាន់ទេ អាចបង្កឲ្យកើតអាការគ្រុន និងពិសេសអង់ហ្ស៊ីម របស់ទឹកឃ្មុំ ជាសត្រូវរបស់ប្រូតេអ៊ីន ក្នុងតៅហ៊ូទៀតផង។
បើករណីបរិភោគរួមគ្នា នឹងមិនទទួលបាន ផលប្រយោជន៍អ្វីឡើយ ។
ទឹកឃ្មុំបញ្ចុះលាមក ទឹកឃ្មុំជាថ្នាំបញ្ចុះ លាមកបែបធម្មជាតិ បើករណីមិនបាន បន្ទោបង់លាមកច្រើនថ្ងៃ
ហើយបរិភោគទឹកឃ្មុំ ក៏អាចបញ្ចូះលាមកមិនចាំ បាច់ប្រើថ្នាំបញ្ចូះនោះឡើយ ។
ដោយ៖ ហង្ស សុបញ្ញា
