វៀតណាម ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្បួនរថយន្តទំនើប និងម៉ូតូទំនើបត្រូវបានផាកពិន័យ ជាទឹកប្រាក់ចំនួន ៦,៥៤២ ដុល្លារអាមេរិក បន្ទាប់ពីពួកគេបានបើកបរក្នុងល្បឿនលឿន មិនគោពរភ្លើងក្រហម នៅកណ្តាលទីក្រុង Da Nang ក្នុងអំឡុងពេលក្បួនដង្ហែរ ដោយមានការសុំសិទ្ធិពីហាង កែសម្ផស្សមួយកន្លែង។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃអាទិត្យ នៅពេលរថយន្តទំនើបចំនួន ៨ រួមមានរថយន្ត Ferrari រថយន្តLamborghini រថយន្ត McLaren រថយន្ត Aston Martin រថយន្ត Porsche រថយន្ត Morgan និងម៉ូតូ BMW រួមជាមួយនឹងម៉ូតូ Cruiser ចំនួន ៣ គ្រឿងបានធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិ Da Nang ឆ្ពោះទៅកាន់ស្ពាននាគ។
នៅពេលពួកគេ ទៅដល់ផ្លូវ Phan Chu Trinh ក្នុងស្រុក Hai Chau រថយន្តជាច្រើន បានមិនគោរពស្លាកសញ្ញាចរាចរណ៍ ។ វីដេអូដែលថត បានដោយអ្នកឈរ មើលបានរីករាលដាលយ៉ាងឆាប់រហ័ស នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ធ្វើឲ្យអាជ្ញាធរក្នុងតំបន់ស៊ើបអង្កេត។កាលពីថ្ងៃទី១៨ ខែមីនា ប៉ូលីសចរាចរណ៍ក្រុង Da Nang បានចេញការផាកពិន័យចំពោះម្ចាស់រថយន្តចំពោះការបំពានជាច្រើន រួមទាំងការបើកភ្លើងក្រហម និងដកហូតប័ណ្ណបើកបរផងដែរ។
ក្បួនរថយន្តនោះជាកម្មសិទ្ធិរបស់លោក Hoang Kim Khanh និង Phan Thi Mai ដែលជាម្ចាស់ហាងលក់យីហោហាងកែសម្ផស្ស Mailisa។ ក្បួនដង្ហែរបានប្រារព្ធខួប ៣ ឆ្នាំរបស់ Franchise ។
លោកស្រី Mai អគ្គនាយកក្រុមហ៊ុន Mailisa បានទទួលស្គាល់ការបំពាននេះ ដោយពន្យល់ថា រថយន្តដែលនាំមុខគេ បានឆ្លងកាត់ពេលមានសញ្ញាពណ៌បៃតង បណ្តាលឲ្យរថយន្តបន្តបន្ទាប់គ្នា ឆ្លងកាត់ភ្លើងក្រហម។ លោកស្រីបានពណ៌នាហេតុការណ៍នេះថា ជាកំហុសអចេតនា ៕
