ព័ត៌មានអន្តរជាតិ

ភាគកណ្តាល ប្រទេសមីយ៉ាន់ម៉ា និងទីក្រុងបាងកក ត្រូវរងការវាយប្រហារ ពីរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៧.៧រ៉ិចទ័រ

AFP

បរទេស៖ សេវាតាមដានការរញ្ជួយដី បាននិយាយថា គ្រោះរញ្ជួយដីដ៏ខ្លាំងមួយ បានវាយប្រហារភាគកណ្តាល ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃសុក្រ ដែលប៉ះពាល់ដល់ទីក្រុងបាងកក ក៏ដូចជាមនុស្សរាប់រយនាក់ បានរត់ចេញពីអគារនានាក្នុងរាជធានីរបស់ថៃ ដោយភាពភ័យស្លន់ស្លោបន្ទាប់ពីការរញ្ជួយ។

យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនានេះថា មិនមានការបញ្ជាក់ណាមួយភ្លាមៗ ណាមួយពីប្រទេសមីយ៉ាន់ម៉ា អំពីការខូចខាតបន្ទាប់ពីការរញ្ជួយដី ដែលការស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បាននិយាយថា មានកម្រិត 7.7 រ៉ិចទ័រ និងមានជម្រៅ 10 គីឡូម៉ែត្រ នៅឡើយទេ ។

សាក្សីនៅទីក្រុងបាងកកបាននិយាយថា ប្រជាជនបានរត់ចេញ តាមដងផ្លូវទាំងភ័យស្លន់ស្លោ ហើយទឹកបានហូរចេញពីអាងហែលទឹក៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top