លោកស្រី Fayza Lamari ម្ដាយរបស់ខ្សែប្រយុទ្ធ Real Madrid, K, Mbappé បាននិយាយថា លោកស្រីយល់ព្រម ដើរតាមកូនប្រុសរបស់ខ្លួន គ្រប់កន្លែងមិនថា កូនប្រុសរបស់លោកស្រី ទៅកាន់ទីណានោះទេ។
លោកស្រីបានប្រាប់ទៅកាន់កូនប្រុសគ្រប់ពេល ទោះកូនប្រុសរបស់លោកស្រីចង់ធ្វើអី ឬចង់ទៅ កាន់ទីកន្លែងណាគឺលោកស្រីតាមកូនប្រុសទាំងអស់។ ខ្សែប្រយុទ្ធរបស់ Real Madrid រូបនេះលើកឡើងទៀតថា ម្ដាយរបស់ខ្លួនមិនមែនជាភ្នាក់ងារ របស់ខ្លួននោះទេ ហើយម្ដាយរបស់ខ្លួន តែងចង់ឲ្យកូនប្រុសម្នាក់នេះ ជោគជ័យគ្រប់ពេល និងលេងបានល្អគ្រប់ពេល ។
ស្រ្តីវ័យ៥០ឆ្នាំរូបនេះត្រូវបានគេដឹងថា តែងបង្ហាញវត្តមាន ក្នុងពេលដែលការប្រកួតរបស់កូនប្រុស ស្ទើរគ្រប់ការប្រកួត ហើយលោកស្រីតែងចូលរួមលើកទឹកចិត្តកូនប្រុសជានិច្ចរាលពេល ដែលមានបញ្ហាកើតឡើង ៕
