បច្ចេកវិទ្យា

iPhone 16e ជួយឲ្យ Apple វ៉ាដាច់ Samsung នៅលើទីផ្សារស្មាតហ្វូន កំពូលពិភពលោក

អាមេរិក៖យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple បានវ៉ាដាច់ថា ក្រុមហ៊ុន បច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង Samsung ដើម្បីក្លាយជាម៉ាកយីហោ ស្មាតហ្វូនកំពូលទូទាំងពិភពលោក នៅត្រីមាសទីមួយនៃឆ្នាំ ២០២៥ ដោយសារតម្រូវការខ្លាំងចំពោះអតិថិជនសម្រាប់ iPhone 16e ។

នេះបើយោងតាមក្រុមហ៊ុន ស្រាវជ្រាវពិភពលោក Counterpoint Research បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់អាមេរិកដណ្តើមបាន ១៩ ភាគរយនៃទីផ្សារពិភពលោក ដោយលើសពី ១៨ភាគរយ របស់ក្រុមហ៊ុន Samsung ទោះបីជាការលក់រាបស្មើ ឬធ្លាក់ចុះក្នុងតំបន់ស្នូល ដូចជាអាមេរិក អឺរ៉ុប និងប្រទេសចិនក៏ដោយ។

កំណើន ២ ខ្ទង់ ក្នុងប្រទេសជប៉ុន ឥណ្ឌា អាស៊ីអាគ្នេយ៍ និងមជ្ឈិមបូព៌ា និងអាហ្រ្វិកបានជួយទូទាត់ ដំណើរការយឺត នៅលើទីផ្សារ ចាស់ទុំ។ តំបន់ទាំងនេះត្រូវបានគេមើលឃើញជាយូរមកហើយថា ជាតំបន់បន្ទាប់បន្សំសម្រាប់ Apple បានក្លាយជាសារសំខាន់កាន់តែខ្លាំងឡើងចំពោះយុទ្ធសាស្ត្រសកលរបស់ខ្លួន។

ការចាប់ផ្តើមយឺតរបស់ Samsung ឆ្នាំនេះ ត្រូវបានគេសន្មតថា ជាការពន្យារពេលនៃការចេញលក់ស៊េរី Galaxy S25។ ទោះជាយ៉ាងណាក៏ដោយ ការលក់បានស្ទុះងើបឡើងវិញក្នុងខែមីនា បន្ទាប់ពីការចេញលក់ស្មាតហ្វូនស៊េរី S25 និងម៉ូដែល A-series ថ្មី។ ក្រុមហ៊ុនក៏បានឃើញការកើនឡើងនៃចំណែកនៃ “Ultra” វ៉ារ្យ៉ង់ផងដែរ។

ម៉ាកយីហោចិន Xiaomi Vivo និង OPPO បានបញ្ចប់ចំណាត់ ថ្នាក់កំពូលទាំង៥។ Vivo បានឡើងមួយកន្លែង ដើម្បីក្លាយជាម៉ាកយីហោ ដែលមានការរីកចម្រើន លឿនបំផុតក្នុងចំណោមក្រុមនេះ ត្រូវបានជំរុញដោយការអនុវត្ត ដ៏រឹងមាំនៅក្នុងប្រទេសចិន និងការរក្សាសន្ទុះនៃទីផ្សារកំពុងអភិវឌ្ឍ។

របាយការណ៍របស់ Counterpoint Research បានកត់សម្គាល់ថា ក្រៅពីកំពូលទាំង៥ ក្រុមហ៊ុន HONOR ក្រុមហ៊ុន Huawei និង Motorola បានប្រកាសពីការរីកចម្រើនយ៉ាងខ្លាំង។ Huawei នៅតែលេចធ្លោនៅប្រទេសចិន ខណៈ HONOR និង Motorola បានពង្រីកការបោះជំហានជាសកលរបស់ពួកគេ។

គេហទំព័របច្ចេកវិទ្យា Apple Insider បានរាយការណ៍ថា ការនាំមុខ នៅត្រីមាសទីមួយរបស់ក្រុមហ៊ុន Apple គឺមិនធម្មតាទេ។ ក្រុមហ៊ុននេះជាធម្មតាគ្របដណ្តប់លើនៅត្រីមាសទី៤ បន្ទាប់ពីការចេញផ្សាយទូរស័ព្ទ iPhone រដូវស្លឹកឈើជ្រុះប្រចាំឆ្នាំរបស់ខ្លួន ខណៈ Android OEMs ជាធម្មតានាំមុខនៅដើមឆ្នាំ។ តាមរយៈការចេញលក់ iPhone 16e មុននេះ Apple កំពុងតែផ្លាស់ប្តូរវដ្តនៃការលក់របស់ខ្លួនឡើងវិញ និងប្រកួតប្រជែងដោយផ្ទាល់ជាមួយ Samsung ។

លោក Ankit Malhotra អ្នកវិភាគស្រាវជ្រាវ ជាន់ខ្ពស់នៅ Counterpoint បាននិយាយថា ទីផ្សារបានឈានដល់ការ ចាប់ផ្តើមចម្រុះនៅឆ្នាំ២០២៥ ដែលនៅត្រីមាសទីមួយ បានឃើញការបន្តភាពប្រសើរឡើងក្នុងលក្ខខណ្ឌសេដ្ឋកិច្ច ជាពិសេសនៅលើទីផ្សារ ដែលកំពុងរីកចម្រើន។

ប៉ុន្តែទីផ្សារចាស់ទុំ ដូចជាអាមេរិកខាងជើង អឺរ៉ុប និងចិនបានបង្ហាញពីសញ្ញា នៃភាពអស់ទន់ខ្សោយ បន្ទាប់ពីការងើប ឡើងវិញនៅឆ្នាំ ២០២៤ ។ ទីផ្សារស្មាតហ្វូនពិភពលោក បានកើនឡើង ៣ ភាគរយពីមួយឆ្នាំទៅមួយ ឆ្នាំនៅនៅត្រីមាសទីមួយ៕

Most Popular

To Top