យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបតោខៀវ Chelsea នឹងដាក់ផែនការក្នុងការបញ្ជុនយុវជនឆ្នើម យ៉ាងហោចណាស់២នាក់ទៀតទៅកាន់ក្លឹប Strasbourg។
បន្ទាប់ពីបានជោគជ័យ ក្នុងការទទួលយកកីឡាករ Andrey Santos នាពេលកន្លងមកក្លឹប Strasbourg នឹងត្រៀមខ្លួនទទួលបានអត្ថប្រយោជន៍ ជាច្រើនទៀតពីក្លឹបតោខៀវ Chelsea។
គួរឲ្យដឹងដែរថានៅក្នុងត្រកូលម្ចាស់ក្លឹបតែមួយ Strasbourg គឺជាក្លឹបបងប្អូនរបស់ Chelsea ដូច្នេះវាអាចជារឿងធម្មតាដើម្បីទទួលបានឳកាសល្អៗ បែបនេះដែលក្នុងនោះគេជឿជាក់ថា យុវជនឆ្នើមទាំងពីរលើកនេះគឺមានដូចជា Mathis Amougou និង Kendry Paez ផងដែរ។
តាមផែនការកីឡាករវ័យក្មេងទាំងពីរនឹងបន្តលេង នៅលីគកំពូលបារាំងនេះក្នុងកុងត្រាខ្ចីជើង រយៈពេលមួយរដូវកាលក្រោយគឺ២០២៥-២០២៦៕
