ព័ត៌មានអន្តរជាតិ

លោក Musk កំពុងកាត់បន្ថយការងារនៅសេតវិមានបន្តិចម្តងៗ បន្ទាប់ពីប្រាក់ចំណេញក្រុមហ៊ុន Tesla របស់លោកបាន ធ្លាក់ចុះ

ញូវយ៉ក៖ លោក Elon Musk ជាមហាសេដ្ឋីបានប្រកាសកាលពីថ្ងៃអង្គារ ខណៈក្រុមហ៊ុនផលិតរថយន្តអគ្គិសនីបានរាយការណ៍ពីការធ្លាក់ចុះ ៧១ ភាគរយក្នុងប្រាក់ចំណេញត្រីមាសទីមួយបានប្រាប់ឲ្យដឹងថា លោកកំពុងនឹងកាត់បន្ថយការងាររដ្ឋបាល Trump របស់លោកនាខែឧសភា ដើម្បីយកចិត្តទុកដាក់ និងផ្តោតអាម្មរណ៍លើក្រុមហ៊ុន Tesla យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។

លោក Musk បាននិយាយនៅដើមដំបូងនៃការហៅសន្និសិទស្តីពីប្រាក់ចំណូលដោយសំដៅលើការងាររបស់លោកសម្រាប់ នាយកដ្ឋានប្រសិទ្ធភាពរបស់រដ្ឋាភិបាលថា ប្រហែលជានៅខែក្រោយ លោកការបែងចែកពេលវេលារបស់ខ្ញុំទៅឲ្យ DOGE នឹងធ្លាក់ចុះយ៉ាងខ្លាំង។

ការលើកឡើងបែបនេះ នៅពេលក្រុមហ៊ុន Tesla បានរាយការណ៍ពីប្រាក់ចំណេញចំនួន ៤០៩ លានដុល្លារ បន្ទាប់ពីការធ្លាក់ចុះនៃការលក់រថយន្ត ដោយអ្នកវិភាគបាននិយាយថា បានឆ្លុះបញ្ចាំងពីការខូចខាតម៉ាកយីហោ ដោយសារតែការងាររបស់លោក Musk សម្រាប់ប្រធានាធិបតី Donald Trump ក្នុងការកាត់បន្ថយកម្លាំងពលកម្មសហព័ន្ធរបស់អាមេរិក។

ប្រាក់ចំណូលបានធ្លាក់ចុះ ៩ ភាគរយដល់ ១៩.៣ ពាន់លានដុល្លារ។ ក្រុមហ៊ុនបានដកថយពីការណែនាំឆ្នាំ ២០២៥ ដោយលើកឡើងពីភាពមិនអាចទាយទុកជាមុនបានលើគោលនយោបាយពាណិជ្ជកម្ម និងតម្រូវការ។

ក្រុមហ៊ុនបាននិយាយថា ភាពមិនប្រាកដប្រជានៅលើទីផ្សាររថយន្ត និងថាមពលនៅតែបន្តកើនឡើង ខណៈគោលនយោបាយពាណិជ្ជកម្មដែលកំពុងវិវឌ្ឍន៍យ៉ាងឆាប់រហ័ស ជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល និងរចនាសម្ព័ន្ធតម្លៃរបស់ក្រុមហ៊ុន Tesla និងដៃគូរបស់យើង។ សកម្មភាពទំាំងនេះ រួមជាមួយនឹងការផ្លាស់ប្តូរអារម្មណ៍នយោបាយ អាចមានឥទ្ធិពលដ៏មានន័យលើតម្រូវការផលិតផលរបស់យើងក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

នៅលើផ្នែកវិជ្ជមាន ក្រុមហ៊ុន Tesla បាននិយាយថា ខ្លួនកំពុងស្ថិតនៅលើផ្លូវក្នុងការចេញរថយន្តថ្មី រួមទាំងម៉ូដែល ដែលមានតម្លៃសមរម្យជាងមុនក្នុងឆមាសទីមួយនៃឆ្នាំ២០២៥។  Musk បានរំលឹកឡើងវិញនូវទស្សនវិស័យសុទិដ្ឋិនិយមរបស់គាត់លើការរំពឹងទុករយៈពេលវែងសម្រាប់ Tesla ដោយបង្ហាញពីភាពជាអ្នកដឹកនាំរបស់ខ្លួនក្នុងវិស័យរីកចម្រើនសំខាន់ៗដូចជា មនុស្សយន្ត ការបើកបរដោយស្វ័យភាព និងបញ្ញាសិប្បនិម្មិត៕

Most Popular

To Top