កីឡា

ប្រទេសថៃ ជាប្រទេសសេដ្ឋកិច្ចធំទី២ របស់អាស៊ីអាគ្នេយ៍កាត់បន្ថយការព្យាករណ៍ ប្រាក់ចំណូលពីទេសចរណ៍ឆ្នាំ ២០២៥

ថៃ៖ក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃកាលពីថ្ងៃអង្គារបានបន្ទាបការព្យាករណ៍ប្រាក់ចំណូលពីវិស័យទេសវចរណ៍ឆ្នាំ ២០២៥ មកត្រឹម ៣ ពាន់ពាន់លានបាតស្មើនឹង ៩០.៣ ពាន់លានដុល្លារ) ធ្លាក់ចុះពីគោលដៅពីមុន ៣.៥ ពាន់ពាន់លានបាត ដោយលើកឡើងពីកត្តាក្នុងស្រុក និងអន្តរជាតិ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

លេខាធិការអចិន្ត្រៃយ៍របស់ក្រសួង លោកស្រី Nattareeya Thaweewong បាននិយាយថា ខ្លួនបានណែនាំអាជ្ញាធរទេសចរណ៍ថៃ (TAT) ឲ្យពិនិត្យឡើងវិញនូវផែនការទីផ្សាររបស់ខ្លួនសម្រាប់ឆមាសទី២នៃឆ្នាំ ២០២៥ ដោយសារកត្តាមួយចំនួន រួមទាំងការព្រួយបារម្ភអំពីសុវត្ថិភាពទេសចរណ៍ និងការរញ្ជួយដី ក៏ដូចជាឥទ្ធិពលខាងក្រៅដូចជាពន្ធគយរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ជាដើម។

អ្នកស្រីបន្តថា ក្រសួង និង TAT នឹងបញ្ចប់ផែនការទីផ្សារដែលបានកែសម្រួលនៅខែឧសភា។ វិធីសាស្រ្តផ្ទាល់នេះត្រូវបានគេរំពឹងថានឹងមានប្រសិទ្ធភាពជាងការរៀបចំសិក្ខាសាលា ទាមទារឲ្យមានការប្រមូលផ្តុំភាគីពាក់ព័ន្ធទាំងអស់ក្នុងពេលតែមួយ។ សូចនាករការអនុវត្តសំខាន់ៗ (KPIs) របស់ TAT ក៏នឹងត្រូវបានកែសម្រួល ដើម្បីផ្តោតជាពិសេសទៅលើចំនួននៃការមកដល់របស់ភ្ញៀវទេសចរ និងប្រាក់ចំណូលដែលបង្កើតដោយទេសចរណ៍។

អ្នកស្រីបាននិយាយថា TAT ត្រូវតែតម្រង់ទិសដៅរបស់ខ្លួនឡើងវិញ ដើម្បីផ្តោតកាន់តែខ្លាំងលើការទាក់ទាញភ្ញៀវទេសចរដែលមានការចំណាយខ្ពស់ ជាពិសេសអ្នកមកពីមជ្ឈិមបូព៌ា តែងតែធ្វើដំណើរជាលក្ខណៈគ្រួសារសម្រាប់ទេសចរណ៍វេជ្ជសាស្រ្តក្នុងប្រទេសថៃ។

ទីផ្សារគោលដៅដូចជា អារ៉ាប៊ីសាអូឌីត គុយវ៉ែត និងប្រទេសអឺរ៉ុបមួយចំនួន ដែលបច្ចុប្បន្នមិនធ្វើដំណើរទៅអាមេរិក គួរតែត្រូវបានលើកទឹកចិត្តយ៉ាងសកម្មឲ្យទៅលេងប្រទេសថៃជំនួសវិញ ជាពិសេសប្រទេសអេស្ប៉ាញ អាល្លឺម៉ង់ ស៊ុយអែត ចក្រភពអង់គ្លេស ក៏ដូចជាកាណាដា អូស្ត្រាលី និងនូវែលសេឡង់។

លោកស្រី Nattareeya បានបន្ថែមថា TAT នឹងកាត់បន្ថយការចំណាយលើព្រឹត្តិការណ៍នៅលើទីផ្សារដែលមិនដំណើរការ ដើម្បីធានាឲ្យមានការបែងចែកធនធានកាន់តែមានប្រសិទ្ធភាព។ ប្រទេសថៃជាប្រទេសសេដ្ឋកិច្ចធំជាងគេទី២នៅអាស៊ីអាគ្នេយ៍ សម្លឹងមើលការមកដល់របស់បរទេសពី ៣៨ ទៅ ៣៩ លាននាក់នៅឆ្នាំនេះ៕

Most Popular

To Top