កីឡា

សហព័ន្ធខ្មែរ កីឡាហែលទឹក ត្រៀមបញ្ជូន គ្រូបង្វឹក និង កីឡាករ-កីឡាការិនីចំនួន ៦ នាក់ ចូលរួមការប្រកួត កីឡាហែលទឹក ពាក់ជើងទា អន្តរជាតិ ឆ្នាំ២០២៥ នៅថៃ

ភ្នំពេញ ៖ សហព័ន្ធខ្មែរកីឡាហែលទឹក ត្រៀមបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីរបស់សហព័ន្ធចំនួន ៦ នាក់ ចូលរួមព្រឹត្តិការណ៍ ប្រកួតកីឡាហែលទឹកពាក់ជើងទាអន្តរជាតិ ឆ្នាំ២០២៥ “Children s-Junior Finswimming Competition 2025” ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៤ ក្នុងសកលវិទ្យាល័យ ស្ថិតនៅទីក្រុង Pathumthani ប្រទេសថៃ ។

លោក ហែម គីរី អគ្គលេខាធិការ នៃសហព័ន្ធខ្មែរ កីឡាហែលទឹកថា យោងតាមលិខិតអញ្ជើញ របស់ប្រធានសមាគម កីឡាក្រោមទឹកនៃព្រះរាជាណាចក្រថៃ និងទទួលបានការអនុញ្ញាតពីលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាអនុប្រធានទី១ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា និងប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រតិភូ គ្រូបង្វឹក និងកីឡាករ- កីឡាការិនីហែលទឹកជើងទា( FIN Swimming) កម្ពុជាចំនួន ៦ រួមមាន លោក ហែម ថុនពន្លឺ ជាគ្រូបង្វឹក កីឡាករ ហែមថុន រ៉ូណាល់ កីឡាករ លឹម នរវិទូ កីឡាការិនី ហួន ទិត្យដាលីន កីឡាការិនី មូល សុនីតា និងកីឡាការិនី ប៊ុនសាន ស័កនីសា ។

លោកអគ្គលេខាធិការបានបន្តថា ការបញ្ជូលឲ្យកីឡាករ-កីឡាការិនីហែលទឹកពាក់ជើងទាវ័យក្មេង ក្រោមអាយុ១៥ ឆ្នាំកម្ពុជាចូលរួម ការប្រកួតកម្រិតអន្តរជាតិលើកនេះ ដើម្បីផ្តល់ឱកាសឲ្យពួកគេទទួលបានបទពិសោធន៍ វាស់ស្ទង់ សមត្ថភាពការប្រកួតកម្រិតកុមារ ទោះបីយើងបញ្ជូនទៅចូលរួមចំនួនតិចមែន ប៉ុន្តែជាចំនួនមួយ ក្នុងចាប់ផ្តើមបណ្តុះបណ្តាល ឲ្យពួកគេបញ្ចេញសមត្ថភាព ការប្រកួតកម្រិតអន្តរជាត ។ ការប្រភេទវិញ្ញាសា ហែលទឹកជើងទា សហព័ន្ធទើបតែបង្កបង្កើត ដោយផ្តើមចេញពីកម្រិត មូលដ្ឋានពីកុមារ ដើម្បីបង្កើតធនធានមនុស្ស (កីឡាករ-កីឡាការិនី) ។

លោក ហែម គីរី បញ្ជាក់ថា ការប្រកួត Children s-Junior Finswimming Competition 2024 កីឡាការិនីហែលទឹក ជើងទាកម្ពុជា ហួន ទិត្យដាលីន ទទួលបានមេដាយប្រាក់ ២ គ្រឿង សម្រាប់ការចេញទៅប្រកួតលើកនេះ រូបលោកសង្ឃឹមថា ក្រុមកីឡាករ-កីឡាការិនី ហែលទឹកពាក់ជើងទានឹងទទួលបានលទ្ធផលល្អ ហើយការបញ្ជូលក្រុម កីឡាករ-កីឡាការិនីនេះ ដើម្បីឲ្យពួកគាត់បានបទពិសោធន៍ វាស់ស្ទង់សមត្ថភាពការប្រកួតកម្រិតកុមារ ។

ចំពោះលទ្ធផលល្អទទួល បានមេដាយប្រាក់ចំនួន ២ គ្រឿងរបស់កីឡាការិនី ហួន ទិត្យដាលីន លើប្រភេទវិញ្ញាសានារី ហែលទឹកចម្ងាយ ៥០ ម៉ែត្រ Bifins (E 10 – 11) លើថេរវេលា ២៧.៥៤ វិនាទី និងមេដាយប្រាក់ ១ គ្រឿង លើប្រភេទវិញ្ញាសានារីហែលទឹកចម្ងាយ ១០០ ម៉ែត្រ (E 10 – 11) លើថេរវេលា ១:០០ .១៤ នាទី។
ចំណែកកីឡាករ ហែមថុន រ៉ូណាល់ ទទួលបានចំណាត់ថ្នាក់លេខ៤ លើប្រភេទវិញ្ញាសាបុរសហែលទឹកចម្ងាយ ៥០ ម៉ែត្រ Bifins (D 12 – 13) លើថេរវេលា ២៧.៨២ ក្នុងប្រកួតហែលទឹកពាក់ជើងទាអន្តរជាតិ (International Children Junior Finswimming Competition) នៅទីក្រុង Pathumthani ប្រទេសថៃ៕

Most Popular

To Top