បច្ចេកវិទ្យា

Meta Platforms បានផាកពិន័យ ៤០០០ដុល្លារអាមេរិកសម្រាប់ការចោទប្រកាន់ថា ខ្វះវិធានការការពារអ្នកប្រើប្រាស់

xinhua

កូរ៉េខាងត្បូង៖ និយតករប្រឆាំងការទុកចិត្តរបស់ប្រទេសកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានសម្រេចចិត្តពិន័យក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Meta Platforms ដែលជាប្រតិបត្តិករនៃ Facebook និង Instagram ដោយចោទប្រកាន់ពីបទបំពានច្បាប់របស់ប្រទេសស្តីពីការការពារអ្នកប្រើប្រាស់។

នេះបើយោងតាមគណៈកម្មការពាណិជ្ជកម្មយុត្តិធម៌ (FTC) បាននិយាយថា Meta Platforms ត្រូវបានពិន័យជាប្រាក់ចំនួន ៦លានវ៉ុន ស្មើនឹង ៤,១៧៦ ដុល្លារអាមេរិក ហើយត្រូវបានបញ្ជាឲ្យចាត់វិធានការចាំបាច់ ដើម្បីស្របតាមច្បាប់ស្តីពីការការពារអ្នកប្រើប្រាស់ក្នុងពាណិជ្ជកម្មអេឡិចត្រូនិក។ FTC បានបន្ថែមថា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅ អាមេរិកបានបរាជ័យក្នុងការបំពេញកាតព្វកិច្ចការពារអ្នកប្រើប្រាស់ក្រោមច្បាប់។

យោងតាម FTC បានបញ្ជាក់ថា Meta Platforms បានបរាជ័យក្នុងការជូនដំណឹងដល់អ្នកលក់ E-commerce អំពីកាតព្វកិច្ចរបស់ពួកគេក្រោមច្បាប់ការពារអ្នកប្រើប្រាស់ និងលើកទឹកចិត្តឲ្យពួកគេគោរពតាមកាតព្វកិច្ចទាំងនោះ។ក្រុមហ៊ុនអាមេរិកក៏ត្រូវបានចោទប្រកាន់ពីបទមិនដំណើរការប្រព័ន្ធដោះស្រាយវិវាទសម្រាប់អ្នកប្រើប្រាស់ មិនបង្កើតនីតិវិធីដើម្បីផ្ទៀងផ្ទាត់ព័ត៌មានអត្តសញ្ញាណសំខាន់ៗរបស់អ្នកលក់ និងមិនបញ្ជាក់ពីការទទួលខុសត្រូវការពារអ្នកប្រើប្រាស់របស់វេទិកាក្នុងលក្ខខណ្ឌនៃសេវាកម្មរបស់ពួកគេ។

FTC បានអះអាងថា ខ្លួនបានបញ្ជាឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Meta ដោះស្រាយបញ្ហាក្នុងរយៈពេល ១៨០ ថ្ងៃ ដើម្បីបង្កើតបរិយាកាសសុវត្ថិភាពជាងមុនសម្រាប់ប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅលើវេទិការបស់ខ្លួន៕

Most Popular

To Top