ចិន ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាសិចរបស់ហុងកុង កាលឆ្នាំ ១៩៩០ និងបវរកញ្ញាអាស៊ី ឆ្នាំ ១៩៨៩ អ្នកនាង Yvonne Yung បានបង្ហាញថា អ្នកនាងនិងស្វាមី Will Liu បានបែកគ្នាអស់រយៈពេលជាង ៣ ឆ្នាំមកហើយដោយរក្សាភាពឯកជន រហូតមកដល់បច្ចុប្បន្ន ។
នេះបើយោងតាមលោក Sinchew ថា កាលពីថ្ងៃទី ១ ខែឧសភា ស្ត្រីវ័យ ៥៧ ឆ្នាំរូបនេះបានទម្លាយព័ត៌មាននៅលើបណ្តាញសង្គម Weibo ដោយបញ្ជាក់ថា ទាំងអ្នកនាង និងលោក Liu មិនសោកស្តាយ ចំពោះការបោះឆ្នោតនោះទេ ។ កូនស្រីរបស់ពួកគេឈ្មោះ Crystal កំពុងរៀបចំទៅសិក្សានៅបរទេស លោក Liu រវល់ធ្វើការនៅអាមេរិក ហើយអ្នកនាង Yung បានធ្វើដំណើរឆ្លងកាត់ប្រទេសចិន ជាញឹកញាប់សម្រាប់ការថតរឿង និងកម្មវិធីទូរទស្សន៍។ គូស្នេហ៍មួយគូនេះនៅទីបំផុតបានយល់ព្រមរស់នៅដាច់ដោយឡែកពីគ្នា ដូច្នេះលោក Liu អាចទៅរស់នៅក្រៅប្រទេស ដើម្បីមើលថែកូនស្រីរបស់ពួកគេ ។
អ្នកនាងបានបន្ថែមថា គ្រួសារ របស់អ្នកនាងពីដំបូងមានការព្រួយបារម្ភអំពីផលប៉ះពាល់នៃការរស់នៅដាច់ពីគ្នា ទំនាក់ទំនងរបស់ពួកគេពិត ជាបានប្រសើរឡើងមែន ។
អ្នកនាង Yung បានចែករម្លែកថា ពេលនេះរស់នៅតែម្នាក់ឯងនៅផ្ទះប្រណីតមួយក្នុងខេត្ត Zhejiang ប្រទេសចិន គូស្នេហ៍មួយគូនេះធ្វើតាម “លេខ៣” គឺគ្មានកាលវិភាគពិនិត្យ មិនឆែកទូរស័ព្ទ និងគ្មានការជ្រៀតជ្រែក ក្នុងការងាររបស់គ្នាទៅវិញទៅមក ។ វិធីសាស្រ្តនេះបានកាត់បន្ថយជម្លោះ និងធ្វើឲ្យទំនាក់ទំនង របស់ពួកគេកាន់តែប្រសើរឡើង ៕
