កីឡា

ក្រុមខេត្តស្វាយរៀង ដណ្តើមបានមេដាយ ច្រើនជាងគេ លើប្រភេទអត្តពលកម្ម ក្នុងការប្រកួតកីឡា សិស្សបឋមសិក្សា ថ្នាក់ជាតិឆ្នាំ២០២៥

ភ្នំពេញ ៖ខេត្តស្វាយរៀងដណ្តើម បានមេដាយ ច្រើនជាងគេ ខណៈខេត្តកំពង់ឆ្នាំង ដណ្តើមបានមេដាយមាសត្រឹមតែ ២ គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា សិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ “កីឡាដើម្បីសុខភាព សិក្សា” ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ក្រោមការសហការបច្ចេកទេស ជាមួយសហព័ន្ធកីឡាខ្មែរអត្តពលកម្មស័្មគ្រ ។

ក្នុងឱកាសពិធីបិទប្រភេទកីឡាអត្តពលកម្ម ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា សិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោក ដួង មាសចំរើន ប្រធានសហព័ន្ធកីឡាខ្មែរ អត្តពលកម្មស័្មគ្រ និង អគ្គនាយករងតំណាងលោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា នៃក្រសួង អប់រំយុវជន និងកីឡា ព្រមទំាងតំណាងមន្ទីរអប់រំកាយ និងកីឡាទំាង២៣។

ខេត្តស្វាយរៀងដណ្តើមបានមេដាយមាស ៣ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង ខេត្តកំពង់ឆ្នាំងដណ្តើមបានមេដាយមាស ២ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ខេត្តសៀមរាបដណ្តើមបានមេដាយមាស ២ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង និងខេត្តពោធិ៍សាត់ដណ្តើមបានមេដាយមាស ១ គ្រឿង និងមេដាយប្រាក់ ២ គ្រឿង ។

ខេត្តឧត្តរមានជ័យដណ្តើមបានមេដាយមាស ១ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង ខេត្តកំពង់ស្ពឺដណ្តើមបានមេដាយមាស ១ គ្រឿង និងមេដាយប្រាក់ ១គ្រឿង ខេត្តកំពតដណ្តើមបានមេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១គ្រឿង និងខេត្តមណ្ឌលគិរីដណ្តើមបានមេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១គ្រឿង៕
ដោយ៖លី ភីលីព

Most Popular

To Top