បច្ចេកវិទ្យា

iPhone 15 នៅតែស្ថិតជម្រើសកំពូល សម្រាប់អតិថិជន បើទោះបីជា iPhone 16e មានការបញ្ចុះតម្លៃក៏ដោយ

VN Express

វៀតណាម៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ទូរស័ព្ទ iPhone 16e មានតម្លៃធ្លាក់ចុះចំនួន ១.៣ លានដុងស្មើនឹង ៥០ ដុល្លារអាមេរិកចាប់តាំងពី ត្រូវបានដាក់លក់កាលពី ២ ខែមុននៅប្រទេសវៀតណាម ប៉ុន្តែទាក់ទាញការចាប់អារម្មណ៍ តិចតួចបើប្រៀបធៀប ទៅនឹង iPhone 15 វិញ។

អ្នកលក់រាយជាច្រើន បានកាត់បន្ថយតម្លៃទូរស័ព្ទម្តងទៀត ក្នុងសប្តាហ៍នេះរហូតដល់ ៥០០,០០០ ដុង ដែលធ្វើឲ្យវាធ្លាក់ ចុះដល់ទៅ ១៥.៧ លានដុង ប៉ុន្តែវាមិនអាច តាមទាន់ iPhone 15 មានអាយុ ២ ឆ្នាំ ដែលនៅតែជាជម្រើស កំពូលសម្រាប់អ្នក ទិញក្នុងជួរតម្លៃ ១៥ លានដុង។

លោក Nguyen Lac Huy អ្នកនាំពាក្យនៃបណ្តាញលក់រាយ CellPhoneS បាននិយាយថា ការលក់ iPhone 15 បច្ចុប្បន្នគឺ ១០ ដងនៃ 16e ។ លោក Hoang Tuan ម្ចាស់ហាងមានឯកទេសលើផលិតផល Apple នៅផ្លូវ Hue ក្នុងទីក្រុងហាណូយ បាននិយាយថា អតិថិជនជាច្រើនបានសាកសួរអំពីទូរស័ព្ទ 16e ប៉ុន្តែទីបំផុតទិញ iPhone 15 ។

លក្ខណៈពិសេសរបស់ Apple Intelligence ជាការរំលេចនៃ 16e ប៉ុន្តែវាមិនទាន់ត្រូវបានគាំទ្រទាំងស្រុងនៅ ប្រទេសវៀតណាមនៅឡើយ ហើយដូច្នេះការចាប់អារម្មណ៍នៅតែមានកម្រិតទាប។ ទូរស័ព្ទ iPhone 15 មានគុណសម្បត្តិជាច្រើនលើ 16e រួមទាំងអេក្រង់ល្អឥតខ្ចោះជំនួសឲ្យស្នាមរន្ធ ប្រព័ន្ធកាមេរ៉ាពីរជាមួយកញ្ចក់ ultra-wide និងជម្រើសពណ៌កាន់តែទូលំទូលាយ។

ប៉ុន្តែក្រុមអ្នកវិភាគបានចង្អុលបង្ហាញថា 16e អាចជាជម្រើសដ៏ប្រសើរ សម្រាប់អ្នកប្រើប្រាស់រយៈពេលវែង ព្រោះវានឹងទទួលបានការអាប់ដេតកម្មវិធីយូរ ជាងមុន មានដំណើរការខ្លាំងជាងមុន ថាមពលថ្មប្រសើរឡើង និងការរចនាបង្រួមជាងមុន ។ មុខងារ AI របស់ Apple រួមទាំងការគាំទ្រ ភាសាវៀតណាម ត្រូវបានគេរំពឹងថា នឹងត្រូវបានដាក់ឲ្យដំណើរ ការនៅចុងឆ្នាំនេះ៕

Most Popular

To Top