បច្ចេកវិទ្យា

កម្មវិធីវីដេអូខ្លី TikTok ត្រូវបានចោទប្រកាន់​ ពីបទបំពានច្បាប់មាតិកា អនឡាញរបស់សហភាពអឺរ៉ុប

xinhua

សហភាពអឺរ៉ុប ៖ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រ koreajoongangdaily បានប្រាប់ឲ្យដឹងថា TikTok ត្រូវបានចោទប្រកាន់ ដោយនិយតករបច្ចេកវិទ្យា របស់សហភាពអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ជាមួយនឹងការរំលោភ លើច្បាប់មាតិកាអនឡាញរបស់សហភាពអឺរ៉ុប បន្ទាប់ពីការស៊ើបអង្កេត ដែលបានធ្វើឡើងកាលខែកុម្ភៈឆ្នាំមុន ។

គណៈកម្មការអឺរ៉ុប បាននិយាយថា កម្មវិធីវីដេអូខ្លីTikTok ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ByteDance របស់ប្រទេសចិន បានបរាជ័យក្នុងការអនុលោម តាមកាតព្វកិច្ចរបស់ច្បាប់សេវាកម្មឌីជីថល សម្រាប់ការចេញផ្សាយឃ្លាំងផ្សាយពាណិជ្ជកម្ម ដែលធ្វើឲ្យអ្នកស្រាវជ្រាវ និងមនុស្សស្វែងរកការផ្សាយ ពាណិជ្ជកម្មបោកប្រាស់ ។

គណៈកម្មការអឺរ៉ុប បានបន្ថែមថា ក្រុមហ៊ុនមិនផ្តល់ព័ត៌មានចាំបាច់អំពីខ្លឹមសារ នៃការផ្សាយពាណិជ្ជកម្ម អ្នកប្រើប្រាស់គោលដៅ និងអ្នកដែលបង់ប្រាក់ សម្រាប់ការផ្សាយពាណិជ្ជកម្មនោះទេ ៕

Most Popular

To Top