ថៃ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កសិករថៃ ដែលជាអ្នកដាំផ្លែឈើ បានអំពាវនាវឲ្យនាយករដ្ឋមន្ត្រីប្រទេសខ្លួន លោកស្រី Paetongtarn Shinawatra អញ្ជើញតារា K-pop របស់ប្រទេសកូរ៉េខាងត្បូង នាង Lisa សមាជិក ក្រុម Blackpink ឲ្យដឹកនាំយុទ្ធនាការផ្សព្វផ្សាយ ផ្លែឈើថៃទូទាំងពិភពលោក។
នេះបើយោងតាមសារព័ត៌មាន Bangkok Post បាននិយាយថា ភាពល្បីល្បាញជាសកលរបស់នាង Lisa អាចបើកទីផ្សារថ្មី សម្រាប់ការនាំចេញផ្លែឈើរបស់ប្រទេសថៃ ជាពិសេសលើសពីប្រទេសចិន ពួកគេបានប្រាប់ នាយករដ្ឋមន្ត្រីក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់នាងទៅកាន់ខេត្ត Chanthaburi កាលពីថ្ងៃសៅរ៍ ។
ពួកគេបានបន្ថែមថា ដោយមានការគាំទ្រពីរដ្ឋាភិបាលទាំងស្រុង ការនាំចេញផ្លែឈើរបស់ប្រទេសថៃអាចរកចំណូលបានជាង ៥០០ ពាន់លានបាត (១៥ ពាន់លានដុល្លារ) ក្នុងមួយឆ្នាំ បើធៀបនឹង ២០០ ទៅ ៣០០ ពាន់លានបាតនាពេលបច្ចុប្បន្ន។
នាង Lisa អាយុ ២៨ ឆ្នាំ បានបង្ហាញខ្លួនជាលើកដំបូងជាមួយ Blackpink ក្នុងឆ្នាំ ២០១៦ ហើយបានចាប់ផ្តើមអាជីព ទោលរបស់នាងនៅឆ្នាំ ២០២១ ជាមួយនឹងអាល់ប៊ុម Lalisa ។ ជនជាតិថៃក៏បម្រើការជាឯកអគ្គរដ្ឋទូត សកលសម្រាប់ម៉ាកប្រណីតដូចជា Celine និង Bulgari មានអ្នកតាមដានជាង ១០៥ លាននាក់នៅលើបណ្តាញសង្គម Instagram ។
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រី កសិករក៏បានអំពាវនាវ ឲ្យមានការបោសសម្អាតគយឲ្យ បានលឿននៅតាមច្រកព្រំដែន ដែលការនាំចេញប្រឈម នឹងការពន្យារពេលរហូតដល់ ១២ ថ្ងៃ។ ពួកគាត់បានស្នើសុំបទប្បញ្ញត្តិច្បាស់លាស់ជាងមុន ដើម្បីទប់ស្កាត់ការប្រមូលផល ទុរេនមិនគ្រប់ខែ ដែលធ្វើឲ្យប៉ះពាល់ទាំងទម្ងន់ និងគុណភាព ដោយជំរុញឲ្យក្រសួងកសិកម្ម និងអាជ្ញាធរខេត្តអនុវត្តស្តង់ដារតឹងរ៉ឹង។
កង្វះកម្លាំងពលកម្មជាបញ្ហាសំខាន់មួយទៀត។ កសិករបានស្នើឲ្យពន្យារការអនុញ្ញាតការងារសម្រាប់ពលករចំណាកស្រុក និងអនុញ្ញាតឲ្យពួកគេផ្លាស់ប្តូរទីលំនៅរវាងខេត្តនានាសម្រាប់ការងារ។ ពួកគេក៏បានស្នើសុំមូលនិធិសំណងចំនួន ១០០ លានបាតសម្រាប់កសិករដាំទុរេន និងអ្នកស្រុកដែលរងផលប៉ះ ពាល់ដោយការលុកលុយរបស់ដំរីព្រៃ។
ជាការឆ្លើយតប លោក Paetongtarn បានមានប្រសាសន៍ថា រដ្ឋាភិបាលកំពុងសហការជាមួយក្រុមហ៊ុននានា ដើម្បីទិញផលិតផលលើស និងកាត់បន្ថយកាកសំណល់។លោកស្រីបានសន្យាថា នឹងសម្រួលដល់ដំណើរការនាំចេញ ហើយបានបញ្ជាក់ថា ក្រសួងការងារត្រូវបានណែនាំឲ្យដោះស្រាយ កង្វះកម្លាំងពលកម្មក្នុងវិស័យកសិកម្ម។
ជាផ្នែកមួយនៃដំណើរកម្សាន្ត របស់លោកស្រី Paetongtarn ក៏បានទៅទស្សនាស្តង់តាំងពិព័រណ៍ដែលដំណើរការដោយក្រុម Young Smart Farmer ជាកន្លែង លក់ទុរេនតាមរយៈការផ្សាយផ្ទាល់។ លោកស្រីក៏បានចូលរួមក្នុងកិច្ច ខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងសំណល់គីមីក្នុងផ្លែទុរេន និងបានចូលរួមក្នុងព្រឹត្តិការណ៍កាត់ផ្លែធូរេន៕
