បច្ចេកវិទ្យា

ធ្វើអ្វីខ្លះលើ Facebook ចូលកន្លែងនេះ ដឹងទាំងអស់មិនថា Mention, Like, Comment…

សកម្មភាពប្រចាំថ្ងៃរបស់អ្នកប្រើលើ Facebook ដូចជាបាន Like, comment, mention អ្នកដទៃ ឬបានមើលវីដេអូអ្វីមួយ និងអ្វីផ្សេងៗជាច្រើនទៀត ត្រូវបាន Facebook កត់ទុកទាំងអស់។ ហើយដើម្បីចូលទៅមើលសកម្មភាពថតទុកទាំងនោះ សូមចូលទៅកាន់តាមរបៀបខាងក្រោមនេះ៖

បើកកម្មវិធី Facebook > ចូលទៅកាន់ Settings & Privacy > Setting
ទាញចុះទៅកាន់ Your Information > Activity Log

គួរដឹងថាក្នុងនេះមានទីតាំងជាច្រើនអាចឱ្យអ្នករើសបាន ដូចជាចូលទៅកាន់ អ្វីដែលអ្នកបាន Comment, ផូសដែលអ្នកបាន Tag, Video ដែលអ្នកបានស្វែងរក បានទស្សនា, អ្វីដែលបាន Like ឬReactions, ផូសបានបង្ហោះចូលគ្រុប ឬ Story ដែលអ្នកបានចូលមើលជាដើម និងអ្វីជាច្រើនទៀត។

អូសទៅស្ដាំ នឹកឃើញសកម្មភាព របស់អ្នកកន្លងមកជាច្រើនទៀត

ចំពោះសកម្មភាពទាំងអស់នេះផងដែរ អ្នកក៏អាចចូលទៅមើល ផូសទាំងនោះឡើងវិញ លុប ឬលុបការថតទុកសកម្មភាព របស់អ្នកក្នុងមុខងារទាំងនេះបានផងដែរ៕

Most Popular

To Top