The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា តារាឆ្នើម Matheus Cunha បានឈានទៅ ដល់ការព្រមព្រៀង កុងត្រាដែលមានរយៈពេល៥ឆ្នាំនិងព្រមទាំងអាច ពាក់លេខអាវរបស់ Marcus Rashford ធ្លាប់ពាក់ផងដែរ។
រដូវកាលកន្លងមកនេះ Man UTD មិនបានបង្ហាញទំរង់លេងខ្លាំង ឡើយ ជាពិសេសនៅក្នុងតំបន់ ប្រយុទ្ធជួរមុខហើយ ក្រោមការដឹកនាំដំបូងរបស់លោក Ruben Amorim ក្រុមបានបញ្ចប់ទៅ បានត្រឹមលេខរៀងទី១៥ប៉ុណ្ណោះ។
យ៉ាងណាក្តីទោះបីជាបានដឹកនាំ ឈ្នះត្រឹមតែ១៧ដង ក្នុងការ ប្រកួតសរុបទាំង៤៩លើក ដែលបានដឹកនាំក្តី ប៉ុន្តែក្លឹបនៅតែគោរពគ្រូបង្វឹករូបនេះ នឹងបន្តធ្វើការជាមួយគ្នាជាពិសេស ជាមួយនឹងកីឡាករគោលដៅនានាផងដែរ។
តាមផែនការកីឡាករ Cunha នឹងក្លាយទៅជាកីឡាករដំបូងចំណូលថ្មី របស់ក្លឹបប្រសិនបើមិនមានអ្វីប្រែប្រួលទេ នោះជាមួយនឹងតម្លៃខ្លួនប្រមាណ ជា៦២,៥លានផោន៕
ប្រែសម្រួល៖ស៊ុនលី
