ព័ត៌មានអន្តរជាតិ

កាសែត Bloomberg រកឃើញថា ទ្រព្យសម្បត្តិ របស់ក្រុមសេដ្ឋីកំពូលរុស្សី កំពុងកើនឡើងខ្លាំង រយៈពេល១២ខែចុងក្រោយ

Sputnik

បរទេស ៖ យោងតាមសន្ទស្សន៍ មហាសេដ្ឋីរបស់កាសែត The Bloomberg បានឱ្យដឹងថា ទ្រព្យសម្បត្តិសុទ្ធរួមបញ្ចូលគ្នា នៃបុគ្គល ដែលមានបំផុតរបស់រុស្ស៊ី បានកើនឡើងចំនួន២៨ពាន់លានដុល្លារ ក្នុងរយៈពេល១២ ខែចុងក្រោយនេះ ។

កំពូលមហាសេដ្ឋីរុស្ស៊ី ចំនួន២២នាក់ ដែលមានតម្លៃសរុប៣១៧,៧ពាន់លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងចំណោមអ្នកមានបំផុត នៅលើពិភពលោកគិតត្រឹមថ្ងៃចន្ទ។

សន្ទស្សន៍មហាសេដ្ឋី Bloomberg ដែលដាក់ចំណាត់ ថ្នាក់បុគ្គលដែលមានជាងគេបំផុតចំនួន៥០០ របស់ពិភពលោក ត្រូវបានគណនាដោយផ្អែកលើតម្លៃ ភាគហ៊ុនរបស់ក្រុមហ៊ុនដែលអ្នក ដែលបានចុះបញ្ជីមានភាគហ៊ុន។

ការកើនឡើងដ៏ ធំបំផុត នៃទ្រព្យសម្បត្តិត្រូវបានកាន់តំណែងដោយលោក Vladimir Potanin ម្ចាស់ក្រុមហ៊ុនរុករករ៉ែយក្ស Norilsk Nickel ដែលនៅតែជា បុគ្គលមានបំផុត របស់រុស្ស៊ីក្នុងបញ្ជីដោយកាន់កាប់ចំណាត់ថ្នាក់ទី៥៨ ទូទាំងពិភពលោក។
គួរឲ្យុដឹងថា មហាសេដ្ឋីនីកែលត្រូវបានគេប៉ាន់ស្មានថា បានបង្កើនទ្រព្យសម្បត្តិ របស់គាត់ចំនួន៣,៨២ពាន់លានដុល្លារ ក្នុងរយៈពេល៥ខែដំបូង នៃឆ្នាំនេះរហូតទៅដល់៣១,៧ពាន់លានដុល្លារ។

ដោយឡែកចំណាត់ថ្នាក់ទីពីរ ត្រូវបានកាន់កាប់ដោយលោក Vagit Alekperov ដែលជាអតីតប្រធាននៃក្រុមហ៊ុនថាមពលយក្សរុស្ស៊ី Lukoil ដែលគាត់នៅតែកាន់កាប់ភាគហ៊ុន ដ៏ធំមួយនៅឡើយ។ អ្នកជំនួញរូបនេះបានបន្ថែម៥៦១លានដុល្លារទៅទ្រព្យសម្បត្តិរបស់គាត់នៅឆ្នាំនេះ ហើយមានតម្លៃប៉ាន់ស្មាន២៥,៩ពាន់លានដុល្លារ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top