យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបតោខៀវ Chelsea បានទទួលឳកាសក្នុងការចុះកុងត្រាទិញយកកីឡាករ Mohammed Kudus របស់ក្លឹប West Ham ប៉ុន្តែក្នុងនោះញញួរធំក៏បានបញ្ជាក់ថាគេត្រូវការកីឡាករម្នាក់មកដោះដូរវិញដែរ។
កីឡាករខ្សែប្រយុទ្ធ Kudus បានក្លាយទៅជាគោលដៅរបស់ក្លឹប Chelsea ជាយូរមកហើយប៉ុន្តែជឿជាក់ថា West Ham ក៏តែងតែបានចិញ្ចឹមចិត្តចង់បានកីឡាករអ្នកចាំទី Robert Sanchez របស់ Chelsea វិញដូចគ្នាដែរ។
មកទល៉ពេលនេះ Chelsea គឺមិនមានការលើកឡើងអំពីការប្រឆាំងទៅនឹងសំណើរនេះទេប៉ុន្តែក៏មិនទាន់ធ្វើការឆ្លើយតបអ្វីនៅឡើយដែរពោលគឺនៅរងចាំការសម្រេចចិត្តចុងក្រោយរបស់គ្រូបង្វឹកក្លឹបលោក Enzo Maresca៕
ប្រែសម្រួល៖ស៊ុនលី
