ព័ត៌មានអន្តរជាតិ

ប៉ូលិសចាប់ខ្លួនជនសង្ស័យ ដែលសមគំនិតក្នុង ការបំផ្ទុះគ្រាប់បែកនៅគ្លីនិកសម្ភព Palm Springs

អាមេរិក៖នេះយោងតាមការចេញផ្សាយពីគេហទំព័រ Korea Times បានប្រាប់ឲ្យដឹងថា បុរសម្នាក់ត្រូវបានចាប់ខ្លួនជិត២ សប្តាហ៍ បន្ទាប់ពីការបំផ្ទុះរថយន្តនៅខាងក្រៅគ្លីនិកសម្ភពមួយនៅ Palm Springs រដ្ឋកាលីហ្វ័រញ៉ាកាលពីខែមុន បានបណ្តាលឲ្យមនុស្សបួននាក់រងរបួស និងខូចខាតផ្នែកខ្លះនៃកន្លែងផ្តល់កំណើត។

ក្រសួងយុត្តិធម៌អាមេរិកបានប្រកាសពីការចាប់ខ្លួនកាលពីថ្ងៃពុធ និងការចោទប្រកាន់លើ លោក Daniel Jongyon Park អាយុ ៣២ ឆ្នាំនៅទីក្រុង Kent រដ្ឋ Washington ពីបទផ្តល់ជំនួយសម្ភារៈដល់អ្នក បំផ្ទុះគ្រាប់បែកចុង និងជួយបង្កើតគ្រឿងផ្ទុះប្រើសម្រាប់ការវាយប្រហារ។

លោក Park ត្រូវបានចោទប្រកាន់ពីបទសមគំនិតជាមួយលោក Guy Edward Bartkus អាយុ ២៥ ឆ្នាំមកពីរដ្ឋកាលីហ្វ័រញ៉ាដើម្បីទម្លាក់គ្រាប់បែកលើគ្លីនិកសម្រាលនៅ Palm Springs កាលពីថ្ងៃទី ១៧ ខែឧសភា ។ នៅថ្ងៃនៃការវាយប្រហារ លោក Bartkus បានបំផ្ទុះរថយន្តផ្ទុកសារធាតុផ្ទុះនៅខាងក្រៅគ្លីនីក ធ្វើឲ្យអ្នកឈរមើលចំនួន ៤ នាក់រងរបួស និងផ្នែកខ្លះនៃអគារខូចខាត។ គាត់បានស្លាប់នៅកន្លែងកើតហេតុ។

គ្លីនិចត្រូវបានបិទ នៅពេលនៃការវាយប្រហារដែលជាចុងសប្តាហ៍ ហើយមិនមានបុគ្គលិក ឬអ្នកជំងឺណាម្នាក់មានគ្រោះថ្នាក់ដោយផ្ទាល់នោះទេ។

រដ្ឋអាជ្ញាបាននិយាយថា លោក Park និងលោក Bartkus បានជួបតាមរយៈសហគមន៍អនឡាញដែលលើកកម្ពស់ការប្រឆាំងការកើត ឬគាំទ្រដល់ការស្លាប់នៅលើពាក្យរបស់លោក Bartkus ជំនឿថា ការបង្កើត និងកំណើនប្រជាជនគួរតែត្រូវបានជំទាស់។ ចាប់ផ្តើមនៅខែតុលា ឆ្នាំ ២០២២ លោក Park ត្រូវបានគេចោទប្រកាន់ថា បានទិញបរិមាណដ៏ច្រើននៃអាម៉ូញ៉ូមនីត្រាតជាសារធាតុគីមីផ្ទុះខ្លាំង ហើយកាលខែមករាឆ្នាំនេះ បានដឹកជញ្ជូនវា ៨១.៧ គីឡូក្រាមទៅកាន់លំនៅដ្ឋានរបស់លោក Bartkus ៕

Most Popular

To Top