ព័ត៌មានអន្តរជាតិ

វៀតណាម ទទួលបានភ្ញៀវទេសចរអន្តរជាតិ ៩,២ លាននាក់ក្នុងរយៈពេល ៥ ខែដំបូង ដើមឆ្នាំ២០២៥

VN Express

ហាណូយៈ ការិយាល័យស្ថិតិជាតិបានរាយការណ៍ថា ប្រទេស វៀតណាម បានស្វាគមន៍ភ្ញៀវអន្តរជាតិចំនួន ៩.២ លាននាក់ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំនេះ ពោលគឺកើនឡើង ២១.៣ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងចំណោមភ្ញៀវ សរុបចំនួន ៧,៨៤ លាននាក់បានមកដល់តាមផ្លូវអាកាស ស្មើនឹង ៨៥,២ ភាគរយ តាមពីក្រោយ ដោយភ្ញៀវទេសចរ ១,១៨ លាននាក់មកតាមផ្លូវគោក និង ១៧៥,៤០០ តាមផ្លូវសមុទ្រ។

ប្រទេសអាស៊ី​មួយនេះ  នៅ​តែ​ជា​ទីផ្សារ​ប្រភព​ធំ​ជាង​គេ ដោយ​រួម​ចំណែក​អ្នក​ចូល​ទស្សនា​ជាង ៧,២ លាន​នាក់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

ការមកដល់របស់អឺរ៉ុបមានចំនួនលើសពី ១.២ លាននាក់ ខណៈដែលទ្វីបអាមេរិកមានចំនួនអ្នកទស្សនាច្រើនជាង ៤៩៦,៩០០ បន្ទាប់មកគឺអូសេអានី និងអាហ្វ្រិក។

យោងតាមការិយាល័យនេះ ការកើនឡើង នៃការមកដល់អន្តរជាតិ ត្រូវបានជំរុញដោយគោល នយោបាយទិដ្ឋាការ អំណោយផល យុទ្ធនាការផ្សព្វផ្សាយ ទេសចរណ៍កាន់តែខ្លាំង និងសកម្មភាពអបអរសាទរ ដែលប្រារព្ធពិធីបុណ្យជាតិ សំខាន់ៗ៕

ប្រែសម្រួល ឈូក បូរ៉ា 

Most Popular

To Top