Event

វេទិកា BDME 2025 និងកម្មវិធី Business Expo

ក្នុងបរិបទនៃសម័យឌីជីថលនាពេលបច្ចុប្បន្ន ការបង្កើតវេទិកាដែលភ្ជាប់យុវសហគ្រិន សហគ្រាស និងអ្នកជំនាញពីវិស័យផ្សេងៗ គឺជាភាពចាំបាច់ដើម្បីជំរុញឱកាស និងចំណេះដឹងសម្រាប់អនាគត។ វេទិកា BDME 2025 (Business Dialogue, Matching and Expo) ដែលរៀបចំឡើងដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ នៅថ្ងៃទី 5 និង 6 ខែកក្កដា បានក្លាយជាសកម្មភាពដ៏មានអត្ថន័យសម្រាប់សហគ្រិនក្នុងស្រុក ក្នុងការចូលរួមដើម្បីស្វែងយល់ចំណេះដឹងថ្មីៗ បង្កើតបណ្តាញ និងបង្ហាញសមត្ថភាពអាជីវកម្មរបស់ខ្លួន។

កម្មវិធីនេះរៀបចំឡើងជាពិសេសជាផ្នែក៣៖ វេទិកាជជែកពិភាក្សា (Business Dialogue), កម្មវិធីផ្គូផ្គងអាជីវកម្ម (Business Matching) និង កម្មវិធីតាំងពិពណ៌អាជីវកម្ម (Business Expo) ដែលជាផ្នែកមួយសំខាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ចក្នុងស្រុក និងអភិវឌ្ឍសហគ្រាសតូចមធ្យម (SMEs)។

Business Expo បានប្រារព្ធធ្វើឡើងពេញទាំង2ថ្ងៃនៅថ្ងៃទី5 និង 6 ខែកក្កដា នៅមជ្ឈមណ្ឌលសហប្រតិបត្តការកម្ពុជា-កូរ៉េ (NICC & CKCC) ដោយមានការចូលរួមពីសហគ្រិននិងសហគ្រាសជាច្រើនដែលបាននាំយកផលិតផល និងសេវាកម្មរបស់ខ្លួនមកបង្ហាញចំពោះភ្ញៀវចូលរួមនិងសាធារណជន។ វាជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ការផ្សព្វផ្សាយ បង្កើតភាពចាប់អារម្មណ៍ និងទាក់ទាញការសហការសេដ្ឋកិច្ច។

ឧស្សាហកម្មដែលបានចូលរួមក្នុងការតាំងពិពណ៌នេះរួមមានវិស័យអាហារ បច្ចេកវិទ្យា បណ្ដាញសង្គម បណ្ដាញផ្តល់សេវាកម្ម ហិរញ្ញវត្ថុ និងការផលិតជាចម្បង។ សហគ្រាសនីមួយៗបានកំណត់គោលដៅច្បាស់លាស់ក្នុងការបង្ហាញសមត្ថភាពជាក់ស្តែងនៃអាជីវកម្មរបស់ខ្លួន ដើម្បីទាក់ទាញនិងបង្កើតឱកាសថ្មីៗ។

អត្ថប្រយោជន៍នៃកម្មវិធី Business Expo រួមមាន៖

✅ ផ្តល់ឱកាសសម្រាប់សហគ្រាសក្នុងស្រុកបង្ហាញប្រេន និងផលិតផលខ្លួនទៅកាន់សាធារណជន

✅ ជាវេទិកាមួយសម្រាប់សហគ្រិនបង្កើតបណ្តាញ និងជួបជាមួយដៃគូសហការថ្មី

✅ ទទួលយោបល់ផ្ទាល់ពីអតិថិជន និងអ្នកជំនាញសម្រាប់ការកែលម្អផលិតផល

✅ ជំរុញឱកាសវិនិយោគ និងភាពអាចសហការអាជីវកម្មជារៀងរាល់ថ្ងៃ

✅ បង្កើតស្មារតីប្រកួតប្រជែង និងភាពច្នៃប្រឌិតរវាងសហគ្រាសក្នុងស្រុក

សារសំខាន់ (Key Takeaways) ពីកម្មវិធី Business Expo – BDME 2025

✅ បង្ហាញអត្តសញ្ញាណ និងសមត្ថភាពអាជីវកម្មក្នុងស្រុក៖

សហគ្រាសបានមានឱកាសបង្ហាញអំពីផលិតផល សេវាកម្ម និងតម្លៃសម្រស់របស់ប្រេនខ្លួនទៅកាន់សាធារណជននិងភាគីពាក់ព័ន្ធ ដោយផ្ទាល់ក្នុងបរិយាកាសអាជីវកម្ម។

✅ ជំរុញភាពចាប់អារម្មណ៍ និងការទាក់ទាញវិនិយោគ៖

កម្មវិធីបានបង្កើតឱកាសទាក់ទាញការចាប់អារម្មណ៍ពីភាគីវិនិយោគ ផ្នែកឯកជន និងអង្គការជួយអភិវឌ្ឍសហគ្រាសតូចមធ្យម (SMEs)។

✅ បង្កើតបណ្តាញអាជីវកម្ម៖

សហគ្រិនបានបង្កើតទំនាក់ទំនងថ្មីៗជាមួយសហគ្រាសដទៃទៀត និងភាគីពាក់ព័ន្ធ ដែលអាចនាំទៅដល់ការសហការនាពេលក្រោយ។

✅ ទទួលយោបល់ស្ថាបនាពីអ្នកជំនាញនិងអតិថិជន៖

ការដាក់បង្ហាញនិងពិពណ៌ផលិតផលបានផ្តល់ឱកាសអោយសហគ្រាសទទួលបានមតិយោបល់ដោយផ្ទាល់សម្រាប់ការកែលម្អផលិតផល ឬសេវាកម្មបន្ថែម។

✅ ជំរុញស្មារតីច្នៃប្រឌិត និងការប្រើប្រាស់បច្ចេកវិទ្យា៖

កម្មវិធីនេះក៏បានលើកទឹកចិត្តដល់សហគ្រាសក្នុងការច្នៃប្រឌិត និងបំពាក់ជាមួយបច្ចេកវិទ្យាថ្មីៗសម្រាប់ការរីកចម្រើននាពេលអនាគត។

✅ បង្កើតការយល់ដឹងសាធារណៈអំពី SMEs ក្នុងស្រុក៖

ជាវេទិកាសាធារណៈមួយ សហគ្រាសតូចបានបង្ហាញថាអាចមានសមត្ថភាព ប្រកួតប្រជែង និងធ្វើឱ្យប្រេនរបស់ខ្លួនត្រូវបានស្គាល់កាន់តែទូលំទូលាយ។

ជារួម វេទិកា BDME 2025 បានបង្ហាញឱ្យឃើញពីភាពសកម្មរបស់យុវសហគ្រិន និងសហគ្រិនក្នុងស្រុកក្នុងការបញ្ចេញសមត្ថភាពរបស់ខ្លួន ដើម្បីអភិវឌ្ឍទៅមុខជាមួយយុទ្ធសាស្ត្របច្ចេកវិទ្យា និងការចូលរួមសកម្មក្នុងបណ្ដាញអាជីវកម្មតាមស្ដង់ដារអន្តរជាតិ។

Most Popular

To Top