បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Donald Trump បានគំរាមប្រេស៊ីលជាមួយ នឹងពន្ធ៥០ភាគរយដោយលើកឡើង ពីសកម្មភាពមិនល្អ របស់ប្រេស៊ីលទៅលើអតីតមេដឹកនាំ របស់ប្រទេសគឺលោក Jair Bolsonaro ដែលកំពុងត្រូវបានកាត់ទោស ពីបទប៉ុនប៉ងផ្តួលរំលំការបរាជ័យ របស់គាត់នៅក្នុងការបោះឆ្នោតឆ្នាំ២០២២។
អគ្គរដ្ឋអាជ្ញាប្រេស៊ីលបានចោទប្រកាន់ លោក Bolsonaro ពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារ ដើម្បីបន្តកាន់អំណាច បន្ទាប់ពីការចាញ់ឆ្នាំ២០២២ របស់គាត់។ ការចោទប្រកាន់នេះរួមមានផែនការ សម្លាប់អ្នកស្នងតំណែងរបស់លោក Luiz Inacio Lula da Silvaផងដែរ ។
នៅក្នុងលិខិតមួយផ្ញើទៅកាន់លោក Lula ហើយបានបោះពុម្ពផ្សាយ កាលពីថ្ងៃពុធនៅលើវេទិកាសង្គម Truth Social លោក Trump បានទាមទារឱ្យបញ្ចប់នូវអ្វីដែលគាត់ហៅថា ការប្រមាញ់មេធ្មប់ឬ witch hunt ប្រឆាំងនឹងលោក Bolsonaro ដែល ជឿជាក់ថាបានទទួលការគោរពយ៉ាងខ្លាំងនោះ ។
លោក Trump បានសរសេរថា៖ចាប់ពីថ្ងៃទី១ខែសីហា ឆ្នាំ២០២៥ តទៅ យើងនឹង គិតប្រាក់ពីប្រេស៊ីល នូវពន្ធចំនួន៥០ ភាគរយ ទៅលើផលិតផលណាមួយ របស់ប្រេស៊ីល ដែលបានបញ្ជូន ទៅសហរដ្ឋអាមេរិក ដាច់ដោយឡែកពីពន្ធ តាមវិស័យទាំងអស់ ដោយព្រមានអំពីការដំឡើងថ្លៃបន្ថែមទៀត ប្រសិនបើប្រេស៊ីលចង់សងសឹក។
លោកបញ្ជាក់ថា ការស៊ើបអង្កេតរដ្ឋប្រហារជារឿង តឹងរ៉ឹងសម្រាប់ប្រព័ន្ធតុលាការ ហើយមិនត្រូវមានការជ្រៀតជ្រែកពីខាងក្រៅឡើយ។លោក Lula បានបន្ថែមថា ៖ ការដំឡើងពន្ធឯកតោភាគីណាមួយ នឹងត្រូវបានឆ្លើយតបជាមួយ នឹងពន្ធទៅវិញទៅមក លើទំនិញអាមេរិក ៕
ប្រែសម្រួល៖ស៊ុនលី
