កីឡា

Marseille ចាប់អារម្មណ៍អតីតខ្សែប្រយុទ្ធ Arsenal ម្នាក់មកចាប់ដៃជាមួយ Greenwood

GOAL

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករអតីតខ្សែប្រយទ្ធកាំភ្លើងធំ Arsenal កីឡាករ Pierre Emerick Aubameyang នឹងអាចចាប់ដៃគូគ្នាជាមួយនឹងកីឡាករខ្សែប្រយុទ្ធ Mason Greenwood នៅទឹកដី State Velodrome។

ក្លកឹប Marseille ត្រូវបានគេជឿជាក់ថាបានចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងកីឡាករប្រយុទ្ធជើងចាស់រូបនេះ ដើម្បីយកមកពង្រឹងតំបន់ប្រយុទ្ធត្រៀមរដូវកាលក្រោយ។

កីឡាករវ័យ៣៦ឆ្នាំដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Al Qadsiah លីគកំពូលអារ៉ាប់នៅឡើយនោះ នឹងក្លាយទៅជាកីឡាករដែលមិនមានតម្លៃខ្លួនឡើយ នៅរដូវកាលក្រោយពោលគឺត្រឹមតែ ប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះក្រោយបញ្ចប់កុងត្រា៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top