កីឡា

Man City សុំចរចាអ្នកចាំទីឆ្នើម James ពីក្លឹប Burnley

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបមេឃខៀវ Man City ត្រូវបានគេរាយការណ៍បាន ធ្វើការសុំចរចាជាមួយនឹងក្លឹប Burnley ហើយដើម្បីពិនិត្យលទ្ធភាព ក្នុងការនាំយកកីឡាករវ័យ ក្មេងចាំទីម្នាក់មករួមក្លឹប។

កីឡាករអ្នកចាំទីវ័យ២២ឆ្នាំ ដែលមានឈ្មោះថា James Trafford ធ្លាប់ជាថ្នាលយុវជន របស់ក្លឹប Man City ជាយូរមកហើយប៉ុន្តែត្រូវបានលក់ចេញទៅឲ្យ Burnley កាលពីឆ្នាំ២០២៣ក្នុងតម្លៃខ្លួន ប្រមាណជា១៩លានផោន។

បច្ចុប្បន្នកីឡាករឆ្នើមរូបនេះ អាចមានតម្លៃខ្លួន ប្រមាណជា ៤០លានផោន បន្ទាប់ពីបានបង្ហាញខ្លួន ប៉ុន្មានរដូវកាលកន្លងមកឲ្យ Burnley និងក៏កំពុងជាប់ឈ្មោះ ជាជម្រើសជាតិ ក្រោមអាយុ២១ឆ្នាំរបស់អង់គ្លេសផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top