យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា គ្រូបង្វឹកសញ្ជាតិប៉ទុយហ្គាល់លោក Jose Mourinho បានបង្ហាញភាពមិនសប្បាយចិត្តឡើយ ជុំវិញបញ្ហានៃការយឺតយ៉ាវក្នុងការដោះដូរកីឡាករ ចំណូលថ្មីរបស់ក្លឹប Fenerbahce ពីសំណាក់ក្រុមប្រឹក្សាភិបាល ក្លឹបនៅរដូវក្តៅនេះ។
លោក Mourinho បានបង្ហាញអំពីក្តីបារម្ភ ចំពោះក្លឹប Fenerbahce ដែលមកទល់ពេលនេះ នៅមិនទាន់បានសម្រេច តាមគោលដៅរបស់លោក នៅឡើយទេ ខណៈដែលក្លឹបកំពុងត្រៀម ប្រកួតជម្រុះជុំទី៣នៃពានរង្វាន់ Champions League ទៅហើយនៅថ្ងៃទី៥និងទី៦ខែសីហាខាងមុខនេះ។
អតីតគ្រូបង្វឹកឆ្នើម របស់ក្លឹប Chelsea និង Man UTD ព្រមទាំង Real Madrid រូបនេះបានបង្ហាញគោលដៅ សំខាន់យ៉ាងហោចណាស់២នាក់ រួចមកហើយទៅប្រធានក្លឹបប៉ុន្តែក្នុងនោះ គឺពុំទាន់មានការវិវត្ត ទៅមុខបានល្អនៅឡើយទេ៕
ប្រែសម្រួល៖ស៊ុនលី
