អាមេរិក៖ក្រុមអ្នកស្រាវជ្រាវ នៃសាកលវិទ្យាល័យ Colorado Boulder បានរកឃើញថា មានការកើនឡើងជាលំដាប់ នូវចំនួនគ្រោះ ថ្នាក់ចរាចរណ៍ ដែលកើតឡើង ជារៀងរាល់ឆ្នាំក្នុងអំឡុងពេលមួយសប្តាហ៍ភ្លាមៗ បន្ទាប់ពីការផ្លាស់ប្តូរទៅជាពន្លឺថ្ងៃ ពន្លឺសន្សំបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។
ពួកគេបានវិភាគកំណត់ត្រា គ្រោះថ្នាក់ចំនួន ៧៣២,៨៣៥ ត្រូវប្រមូល បានក្នុងចន្លោះឆ្នាំ ១៩៩៦ និង ២០១៧ ហើយបានរកឃើញថា មានការ កើនឡើងចំនួន ៦ ភាគរយនៃគ្រោះថ្នាក់ចរាចរណ៍ ជារៀងរាល់ឆ្នាំ ក្នុងអំឡុងពេលសប្តាហ៍ នៃពេលវេលាសន្សំពន្លឺថ្ងៃ។ (ត្រង់យកកំណត់ត្រាទាំងអស់ចេញពីរដ្ឋ Indiana និងរដ្ឋ Arizona ពីព្រោះរដ្ឋទាំង ២នេះមិនបាន សង្កេតមើលការ សន្សំពន្លឺថ្ងៃទេ។
ការកើនឡើងក្នុងរយៈពេលខ្លីក៏បាន តាមដានជាមួយនឹងការផ្លាស់ប្តូរនៃការ សន្សំពន្លឺថ្ងៃនៅឆ្នាំ ២០០៧ ចាប់ពីថ្ងៃអាទិត្យដំបូងនៃ ខែមេសាដល់ ថ្ងៃអាទិត្យទី ២ នៃខែមីនា។ ជាសរុបមានគ្រោះថ្នាក់ចរាចរណ៍ ធ្ងន់ធ្ងរ ដល់ស្លាប់ចំនួន ៦២៧ នាក់ក្នុងចន្លោះឆ្នាំ ១៩៩៦ និងឆ្នាំ ២០១៧ ដែលបណ្តាល មកពីពេលវេលា សន្សំពេលថ្ងៃ។
លោកCéline Vetter ជំនួយការសាស្រ្តា ចារ្យផ្នែកសរីរវិទ្យារួមនៅសាកលវិទ្យាល័យ ខូឡូរ៉ាដបឺរបាន និយាយប្រាប់ CU Boulder Todayថា ការសិក្សារបស់យើងផ្តល់នូវភ័ស្តុតាងបន្ថែម ដែលតឹងរឹងថាការប្តូរ ទៅរកពេលវេលា សន្សំសំចៃពន្លឺថ្ងៃនៅនិទាឃរដូវ នាំឲ្យមានផលប៉ះពាល់អវិជ្ជមាន ដល់សុខភាព និងសុវត្ថិភាព៕ ដោយ៖លី ភីលីព