Event

ខ្មែរ ប៊ែវើរីជីស រៀបចំឧបត្ថម្ភទឹកពិសាកម្ពុជាចំនួន ៧៥០០ កេស ចែកជូនប្រជាជននៅតំបន់ភៀសខ្លួន ខេត្តឧត្តរមានជ័យ

(ឧត្តរមានជ័យ)៖ នាថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៥ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បាននាំយកទឹកពិសាកម្ពុជាចំនួន ៧៥០០ កេស មកចែកជូនដោយផ្ទាល់ដល់ប្រជាជនដែលភៀសខ្លួនមកទីទួលសុវត្ថិភាព ស្ថិតនៅតំបន់ស្រុកចុងកាល ខេត្តឧត្តរមានជ័យ។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានខ្នះខ្នែងចែកជូនទឹកពិសាកម្ពុជា ទៅដល់ប្រជាជនជាច្រើនគ្រួសារ ដែលបានជម្លៀសចេញពីតំបន់ក្តៅគគុកតាមបន្ទាត់ព្រំដែន ដែលជំហរឧបត្ថម្ភបន្តបន្ទាប់នេះ បង្ហាញច្បាស់ពីស្មារតីរួបរួមគ្នា សាមគ្គីជួយយកអាសារគ្នាដល់បងប្អូនខ្មែរ ដែលកំពុងមានទុក្ខលំបាក ហើយក៏ជាសញ្ញានៃការផ្តល់កម្លាំងចិត្តធំមួយទៅដល់បងប្អូនកងទ័ពជួរមុខ ដែលឈរជើងការពារព្រំដែនដោយភាពអង់អាចក្លាហាន។

ប្រកាន់ខ្ជាប់នូវឆន្ទៈមោះមុតក្នុងនាមជាខ្មែរដូចគ្នា មានតួនាទីចូលរួមដើម្បីជាតិ ខ្មែរ ប៊ែវើរីជីស ដែលមានក្រុមហ៊ុនមេ ជីប ម៉ុង ព្រមទាំងពាណិជ្ជកម្មសរុបជាង ១៤ ទៀត បានដុតដៃដុតជើងបញ្ជូនជំនួយដែលមានទឹកពិសាកម្ពុជាជាច្រើនកេសទៅដល់បងប្អូនខ្មែរដែលនៅតំបន់ភៀសខ្លួន និងឧបត្ថម្ភថវិកា ២ លានដុល្លារទៀតសម្រាប់ជាជំនួយប្រើប្រាស់ដល់កងកម្លាំងជួរមុខនៅតាមបន្ទាត់ព្រំដែនកម្ពុជា។

ខ្មែរ រួបរួមគ្នា! ដើម្បីកងទ័ពខ្មែរ ការពារបូរណភាពទឹកដីពេញដោយភាពអង់អាចក្លាហាន!
ស្មារតីរួបរួមគ្នា ខ្មែរ ស្រលាញ់ ខ្មែរ!

Most Popular

To Top