បរទេស៖ ប្រទេសឥណ្ឌាចង់បង្កើនការនាំចេញសម្ភារៈការពារជាតិទ្វេដង នៅក្នុងរយៈពេល៥ឆ្នាំបន្ទាប់ ស្របពេលដែលប្រទេសនេះ ស្វះស្វែងកាត់បន្ថយការនាំចូល ចំពេលមានវិបត្តិហិរញ្ញវត្ថុ ដែលបង្ខំឲ្យរដ្ឋាភិបាលធ្វើការបន្ធូរបន្ថយលើការបញ្ជាទិញថ្មី។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌីត តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ នៅក្នុងទីក្រុង Lucknow ក្នុងពិធីគម្រប់ខួបពិព័រណ៍ការពារជាតិលើកទី១១របស់ប្រទេសឥណ្ឌាថា “អស់រយៈពេលប៉ុន្មានឆ្នាំកន្លងមក ប្រទេសឥណ្ឌា គឺជាប្រទេសនាំចូលផលិតផលការពារជាតិសុទ្ធសាធ ហើយយើងបានចាត់វិធានការផ្លាស់ប្តូរវា ចាប់តាំងពីឆ្នាំ២០១៤មកម្ល៉េះ”។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីឥណ្ឌារូបនេះ បានថ្លែងទៀតថា “គោលដៅរបស់យើង គឺបង្កើនការនាំចេញផលិតផលការពារជាតិ ឲ្យដល់ចំនួនរាប់ពាន់លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំ”៕ ប្រែសម្រួល៖ប៉ាង កុង