យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករខ្សែ ប្រយុទ្ធស្លាប Savinho នៅពេលនេះត្រូវបានគេជឿជាក់ថា កំពុងហ៊ុមព័ទ្ធទៅដោយព័ត៌មាន អំពីការចាកចេញពីក្លឹប Man City ។
គេជឿជាក់ថាផែនការចាកចេញនោះ គឺជាក្លឹបមាន់ខ្នាយមាស Spurs ដែលកំពុងព្យយាមទាក់ ទងភ្នាក់ងារ កីឡាករហើយប្រសិនបើមានការដោះដូរ កើតឡើងមែននោះតម្លៃខ្លួនរបស់កីឡាករ ប្រេស៊ីលរូបនេះ អាចមានប្រមាណជា៤៣លានផោន ។
កីឡាករវ័យទើបតែ២១ឆ្នាំរូបនេះធ្លាប់ត្រូវបានក្លឹប Man City បញ្ជាកើហើយថា មិនមែនសម្រាប់លក់ចេញនោះទេ ប៉ុន្តែប្រសិនបើកីឡាករសម្រេចចិត្តនោះអ្វីៗ នឹងអាចទៅរួចជាមិនខាន។
គួរឲ្យដឹងដែរថាកីឡាករ Savinho ទើបតែបានក្លាយជាកីឡាករ របស់ Man City កាលពីរដូវក្តៅមុនប៉ុណ្ណោះផ្ទេរពីក្លឹប Girona ដែលស្ថិតនៅក្នុងបុត្រសម្ព័ន្ធក្រុមហ៊ុន គ្រប់គ្រងតែមួយហើយ បានបង្ហាញខ្លួនចំនួន៤៨ដងរួចមកហើយឲ្យ Man City៕
ប្រែសម្រួល៖ស៊ុនលី
